បន្ទាប់ពីពិធីដង្ហែព្រះបរមសពនៃអង្គសម្ដេចតា បានបញ្ចប់កាលពីល្ងាចថ្ងៃទី ១៧កន្លងទៅនៅ មុខព្រះបរមរាជវាំងក៏ចាប់ផ្ដើមមានមនុស្សរាប់រយ រាប់ពាន់នាក់ ក្នុងនោះមានលោកតា លោកយាយរាប់រយនាក់ អញ្ជើញមកពីបណ្ដាខេត្រ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធនៃអង្គព្រះមហាវិរក្សត្រ។

នៅល្ងាចថ្ងៃទី ១៩តុលានេះ សកម្មភាពនៅមុខព្រះបរមរាជវាំង មានមនុស្សកាន់តែច្រើនឡើងៗដែលក្នុងនោះមានលោកតា លោកយាយជាច្រើនសិបរូប មកពីបណ្ដាខេត្រផងដែរ។ ដោយហេតុនេះ ក៏មានក្រុមគ្រួសារ និងក្រុមហ៊ុនជាច្រើន បាននាំយកម្ហូបអាហារ នំចំណី ទឹកពិសា ភួយមុង កន្ទេលជាដើម រាប់មិនអស់ មកជូន និងជួយសម្រាលទុក្ខដល់លោកតា លោកយាយទាំងនោះធ្វើអោយទីលានមុខព្រះបរមរាជវាំង ក្លាយជាទីលានមនុស្សធម៌របស់ជនជាតិខ្មែរ។

សកម្មភាពមនុស្សធម៌ដ៏គួរអោយកត់សម្គាល់នៅមុខព្រះបរមរាជវាំង ត្រូវបានគេមើលឃើញថា ត្រូវបានបំផុសឡើងភាគច្រើន តាមរយៈវិទ្យុ ABC កម្ពុជា ដែលវិទ្យុនេះកំពុងមានការពេញនិយមយ៉ាងខ្លាំងពីមហាជនទូទាំងប្រទេស ដោយសារតែវិទ្យុនេះផ្សាយផ្ទាល់នូវព័ត៌មានទាន់ហេតុការណ៍ និងគ្រប់ជ្រុងជ្រោយ៕

/ក្រុមយុវជន យុវនារី ជាច្រើនក៏បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនៃអង្គសម្ដេចតា/

/

ក្រុមស្ម័គ្រចិត្តរបស់វិទ្យុ ABC កំពុងចែកទឹកបរិសុទ្ធ និងអាហារ//

ក្រុមគ្រួសាររបស់លោកពូ រស្មី បាននាំមកនូវទឹកសុទ្ធ ៧៥យួរ អាហារជាង ១០០កញ្ចប់ រួមនឹងភេសជ្ជៈជាច្រើនមុខផ្សេងទៀតដើម្បីចែកជូនដល់លោកតា លោកយាយដែលមកគោរពវិព្រះញ្ញាណក្ខន្ធនៃអតីតព្រះមហាវិរក្សត្រ/

បុគ្គលិករបស់សណ្ឋាគារ Comfort Star 2 កំពុងឈរចែកទឹកសុទ្ធ ដោយឥតគិតថ្លៃ

 

ដោយ ៖ សូរីយ៉ា