គ្រឿងផ្សំ-សាច់គោ-ម្នាស់-សណ្តែកកួរ-គល់ស្លឹកគ្រៃហាន់ -ស្លឹកក្រូចសើច -រមៀតរំដេង-ខ្ទឹមស -ខ្ទឹមក្រហម-ម្ជូរសណ្តាន់ ឫ អំពិលទុំ-សណ្តែកដីលីង-ម្ទេសឆ្អើរ-គ្រឿងការី-ខ្ទិះដូង-ប្រហុក ឫ កាពិ-ស្ករស -អំបិល -ទឹកត្រី

របៀបធ្វើដំបូង ហាន់សាច់គោ ជាបន្ទះតូចៗ កាត់ម្នាស់ជាដុំតូចៗ និង កាត់សណ្តែកកួរ ខ្លីៗ។ រួច ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកឱ្យរីក ចិញ្ច្រាំលាយស្ករ (ដើម្បីកុំឱ្យហឹរពេក) ឱ្យម៉ត់។ បន្ទាប់មក បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និង គ្រឿងការី។
រួចចិញ្ច្រាំប្រហុក (បើប្រើកាពិ ឬ ប្រហុកសាច់ មិនបាច់ចិញ្ច្រាំទេ)។ ចាក់ខ្ទិះដូង បន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុក និងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់គោចូលគ្នា។
ចុងក្រោយ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំង ទុកឱ្យពុះ។ ថែមខ្ទិះដូង រួចរំងាស់ រួចដាក់ម្នាស់ និង សណ្តែកកួរចូល ទុកឱ្យទឹកពុះ ម្តងទៀត រួចភ្លក្សរសជាតិ ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian