ក្រោយពីពេលលួចបានស្មាតហ្វូន iPhone សត្វចចកមួយក្បាលនោះបាន ផ្ញើសារ ទៅឲ្យមិត្តភក្តិម្នាក់របស់ ជនរងគ្រោះ ដែលបានបាត់ទូរស័ព្ទជាមួយនឹងខ្លឹមសារអានមិនដាច់។
iPhone មួយគ្រឿងជារបស់យុវជនម្នាក់អាយុ 16ឆ្នាំ មានឈ្មោះថា Lars Andreas Bjercke ជនជាតិ Norway ។ ក្រោយពី Set Up Application សំលេងក្លែងក្លាយរបស់ទន្សាយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ ទាក់ទាញដល់បណ្តាប្រភេទសត្វដូចជាចចក Lars ក៏បានធ្វើការសាកល្បងកម្មវិធីដោយទុក iPhone នៅលើផ្លូវកំពុងតែដំណើរការកម្មវិធីនេះ ហើយថតវីដេអូ។
ជាលទ្ធផល ក្រោយពីដើរជុំវិញ iPhone បន្តិចមក សត្វចចកមួយក្បាលក៏បានខាំពាំស្មាតហ្វូនរត់ចេញបាត់។ តាម Cnet, Lars បានហៅទូរស័ព្ទចូល iPhone ដែលបាត់នោះ ហើយក៏ទទួលបានសញ្ញា។ ជាក់ស្តែង ពេលនោះមិនមានអ្នកឆ្លើយឡើយ លឺតែសម្លេងខ្ទ័រ។
Jlv In ø a0ab 34348tu åaugjoi zølbmosdji jsøg ijio sjiw ត្រូវចាត់ទុកថាជាសារដែលចុចចេញពីសត្វចចក
រឿងនេះមិនទាន់បានបញ្ចប់ឡើយ ក្រោយមកមិត្តភក្តិរបស់ជនរងគ្រោះដែលបានបាត់ទូរស័ព្ទនោះក៏ទទួលបានសារមួយ ជាមួយនឹងខ្លឹមសារអានមិនយល់ថា Jlv In ø a0ab 34348tu åaugjoi zølbmosdji jsøg ijio sjiw។ សារនេះត្រូវបានកំនត់ថា ជាការចុចចេញពីសត្វចចកដែលបានលួច iPhoneនោះ៕
ដោយ៖ សិលាប្រភព៖ VE