Barcelona និង Atletico បានត្រូវមាត់នឹងតំលៃ សំរាប់ការទិញយកកីឡាករ David Villa ទៅលេងអោយក្រុម Atletico Madrid ។Barcelona លក់កីឡាករ David Villa ទៅអោយក្រុម Atletico Madrid ក្នុងតំលៃ ៥,១ លានអឺរ៉ូដោយ Barcelona មានចំណែក ៥០% ទៅលើកីឡាករ David Villa ក្នុងការទិញដូរនៅថ្ងៃខាងមុខទៀត ។ Villa ចូលលេងអោយក្លឹប Barcelona ដំបូងនៅឆ្នាំ ២០១០ លេងបាន ១១៩ ប្រកួតស៊ុតបាន ៤៨ គ្រាប់ដោយក្នុងនោះមាន ៣៣ គ្រាប់នៅ Spanish League ៨ គ្រាប់នៅ Champ-ion League ៦ គ្រាប់ក្នុង Spanish Cup និង ១ គ្រាប់ក្នុង Spanish Super Cup ។

/Villa អាចនឹងត្រូវជួបក្រុមចាស់របស់ខ្លួន Barcelona នៅថ្ងៃទីមួយរបស់គេនៅក្លឹបថ្មី ក្នុងក្របខណ្ឌ Spanish Super Cup ក្នុងពេលឆាប់ៗនេះ ៕