ព័ត៌មានកីឡា៖ គេហទំព័ត៌ Mirror បានធ្វើការស្ទង់មតិអំពីការមិនពេញចិត្ដ របស់ប្រិយមិត្ដចំពោះ ក្លឹបបាល់ទាត់ទាំងអស់ក្នុង ទឹកដី Premier League ដែលក្នុងនោះក្លឹប Man United ជាប់ចំណាត់ថ្នាក់លេខ ១ Chelsea លេខ ២ និង Liverpool លេខ ៣ ដែលទទួលបានទិន្ន័យអ្នកស្អប់ច្រើនជាងគេ។
Manchester United បានក្លាយជាក្លឹបមួយក្នុងចំនោមក្លឹបនៅក្នុង Premier League ដែលទទួលបានការមិនពេញចិត្ដ ច្រើនជាងគេ ដែលក្នុងនោះក៏បូករួមទាំងក្លឹប ពីរទៀតផងដែរ នៅលំដាប់លេខបន្ដបន្ទាប់គ្នាគឺ Chelsea និង Liverpool ។ គេហទំព័រ Mirror បានធ្វើការ ស្ទង់មតិពីបណ្ដាអ្នកគាំទ្រទៅលើ ចំនួនក្លឹបទាំងអស់ នៅក្នុង Premier League ដែលទិន្ន័យ បានបង្ហាញថា Man United មានចំនួនច្រើនជាងគេ។ ខាងក្រោមនេះ គឺជាទិន្ន័យភាគរយ នៃចំណាត់ថ្នាក់ អ្នកដែលមិនចូលចិត្ដ (Dislike) តាមលេខរៀងក្លឹបនីមួយៗ៖
Man Utd មានចំនួន 68 %Chelsea មានចំនួន 65 %Liverpool មានចំនួន 60 %Man City មានចំនួន 53 %Tottenham មានចំនួន 46 %Arsenal មានចំនួន 41 %Stoke មានចំនួន 41 %Newcastle មានចំនួន 39 %West Ham មានចំនួន 37 %Aston Villa មានចំនួន 32 %Sunderland មានចំនួន 30 %Crystal Palace មានចំនួន 24 %Leicester មានចំនួន 21 %Everton មានចំនួន 21 %West Brom មានចំនួន 21 %Norwich មានចំនួន 18 %Watford មានចំនួន 15 %Swansea មានចំនួន 13 %Southampton មានចំនួន 11 %Bournemouth មានចំនួន 9 %


ដោយ៖ អឿ អ៊ុយ