រាជធានីភ្នំពេញ​ ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០១០​ ៖ វេជ្ជ​បណ្ឌិត​មកពី​មន្ទីរ​ពេទ្យ​​ Changi General Hospital (CGH)​​ ​នៃ​ប្រទេស​​សិង្ហ​បុរី​​បាន​ធ្វើ​បទ​បង្ហាញ​​មួយ​ក្រោម​​ប្រធានបទ​ស្តីពី​ការបង្ការ​ជំងឺ​មហារីក​ថ្ លើម (មហា​រីក​កោសិកា​ថ្លើម​ Hepatocellular Carcinoma) ​និង​ការ ព្យា​បាល​ដោយ​ប្រើ​បច្ចេកវិទ្យា​​ទំនើប​ចុង​ក្រោយ​បង្អស់​ នៅ​ក្នុង​សិក្ខា​​សាលា​សុខភាព​​មួួយ​ដែល​​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋា​គារ​អាំងទែរកុងទី​​ណង់​តាល់ ។​ ការិយាល័យ​​តំណាង​ SingMed ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​មន្ទីរ​ពេទ្យ CGH ដែល​ជា​សមាជិក​មួយ​របស់​ SingMed បាន​រៀបចំ​​សិក្ខា​​សាលា​សុខភាព​​នេះ​ឡើង ក្នុង​គោល​បំណង​​ដើម្បី​​​ជាការ​ឆ្លើយ​តប​​ទៅ​នឹង​អត្រា​រីករាល​ដាល​ខ្ពស់​​នៃជំងឺ​ថ្លើម លំពែង​ និង​ប្រមាត់​​នៅ​ប្រទេស​កម្ពុជា​ ។ តាម​រយៈ​សិក្ខា​សាលា​សុខភាព​នេះ ក្រុម​វេជ្ជ​បណ្ឌិត​មាន​បំណង​​អប់រំ​សាធារណជន​ឱ្យ​យល់​ដឹង​អំពី​មូល​ហេតុ​ កត្តា​គ្រោះ​ថ្នាក់​ បណ្តុំ​រោគ​សញ្ញា ការ​បង្ការ និង​ព្យា​បាល​ជំងឺ​មហារីក​​ថ្លើម ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ចែករំលែក​ព័ត៌​មាន​​អំពី​របៀប​ដែល​អាច​ជួយ​ឱ្យ​អ្នក​ជំងឺ​មហារីក​ថ្លើម​មាន​ឱកាស​ រស់​រាន​​មាន​ជីវិត​ជាបន្ត ក្រោម​ការ​ថែទាំ​ពីក្រុម​វេជ្ជ​បណ្ឌិត​​ពហុឯកទេស ។
សាស្ត្រាចារ្យ​ Teo Eng Kiong ​ជា​អ្នក​ផ្តល់​​ប្រឹក្សា​ជាន់​ខ្ពស់ ជាប្រធាន​​ផ្នែក​ជំងឺ​ក្រពះ ​​ពោះ​វៀន​ និង​ជា​ប្រធាន​​សមាគម​ជំងឺ​ក្រពះ​ ពោះ​វៀន​​នៃ​ប្រទេស​សិង្ហ​បុរី​ បាន​មាន​ប្រសាសន៍​ថា «ជំងឺ​មហារីក​​ថ្លើម​គឺជា​ជំងឺ​មួយ​ប្រភេទ​​ដែលអាច​​ព្យាបាល​ឱ្យ​ជាសះស្បើយ​ក្នុង​អត្រា​ខ្ពស់ ប៉ុន្តែ​​យើង​ចាំ​បាច់​ត្រូវ​ពិនិត្យ​រុករក​ដុំ​សាច់​ដុះ​ឱ្យ​បាន​ទាន់​​ពេល​​វេលា ។ ប្រសិន​បើ​យើង​រកឃើញ​​ដុំ​សាច់​ដុះ​មិន​ទាន់ពេល​វេលា​ នោះជា​ធម្មតា​ ការ​ព្យាបាល​ឱ្យ​ជាសះ​ស្បើយ​​ក៏​មាន​កំរិត​ទាប​ដែរ ។ មានជំរើស​​ជា​ច្រើន​​ក្នុង​ការ​ព្យាបាល​​ជំងឺ​មហា​រីក​ថ្លើម​​ ដូចជា ការ​វះ​កាត់​ថ្លើម​ចោល ការ​បណ្តុះ​​​ថ្លើម និង​ការ​បាញ់​កាំភ្លើងកាំរស្មី​​រលក​វិទ្យុ ។ ការ​ព្យាបាល​ដែល​ផ្តល់​ជូន​មាន​ច្រើន​ប្រភេទ អាស្រ័យ​​ទៅ​លើ​ស្ថានភាព​សុខភាព​ជាទូទៅ លក្ខណៈ​នៃ​ថ្លើម​ និង​ទំហំ​ដុំ​សាច់​ដុះ​របស់​អ្នក​ជំងឺ​ម្នាក់ៗ ។ អ្នកជំងឺ​មហារីក​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ​​នឹង​ទាមទារ​ឱ្យ​ប្រើ​ប្រាស់​​វិធី​ពហុ​ព្យាបាល ។​
លោក​វេជ្ជ​បណ្ឌិត​ Salleh Ibrahim គ្រូ​ពេទ្យ​ប្រឹក្សា​​ផ្នែក​វះ​កាត់​ជាន់​ខ្ពស់ និង​ជា​ប្រធាន​​ផ្នែក​វះ​កាត់​​ថ្លើម ​​លំពែង និង​ប្រមាត់​បាន​បន្ថែម​ថា «វិធី​សាស្ត្រ​​វះកាត់​ថ្លើម​មាន​លក្ខណៈ​ខុសៗគ្នា អាស្រ័យ​​ទៅ​តាម​ប្រភេទ​​ និងទីតាំង​របស់​​ដុំ​សាច់​ដុះ​» ។ ការ​​ព្យាបាល​ជំងឺ​មហារីក​ថ្លើម​របស់​យើង​​ទទួល​​បាន​​លទ្ធ​ផល​​ល្អ​ណាស់ បើ​និយាយ​ដល់​អត្រា​រស់​រយៈពេល​យូរ ព្រោះ​មានអ្នក​ជំងឺ​ប្រមាណ​៩០%​ ទទួល​បាន​អត្រា​​រស់​រាន​មាន​ជីវិត​រយៈពេល​២​ឆ្នាំ ។​ វិធីព្យាបាលជំងឺ និង​បច្ចេក​ទេស​វះ​កាត់់​​បែប​ពហុឯកទេស​របស់​យើង​គឺជា​មូល​ហេតុ​​ចំបង​ ដែល​ជួយ​​ឱ្យ​យើង ​សំរេច​បាន​នូវ​​លទ្ធ​ផល​នេះ ។ អត្រា​ជំងឺ​ និងអត្រា​មរណភាព​នៅ​មន្ទីរ​ពេទ្យ​​យើង​មានអត្រា​​ទាប​ អាច​ប្រៀប​ធៀប​ទៅ​នឹង​មជ្ឈមណ្ឌល​HPB ​កំរិត​ខ្ពស់​ផ្សេងៗ​​ជាច្រើន​នៅ​​​​ជុំវិញ​​ពិភព​លោក ។​
ព័ត៌​មាន​​អំពី​មន្ទីរ​​ពេទ្យ​ Changi General Hospital ​និង SingMed សេវា​ថែទាំ​ព្យាបាល​​ជំងឺ​ថ្លើម​ លំពែង​ និង​​ប្រមាត់​ គឺជា​​ឯកទេស​ដ៏សំខាន់​មួយ​នៅមន្ទីរ​​ពេទ្យ​​​ Changi General Hospital (CGH) ។​ មន្ទីរ​​ពេទ្យ​យើង​ខ្ញុំ​មាន​ក្រុម​វេជ្្ជ​បណ្ឌិត​ឯកទេស​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​យក​​​ចិត្ត​ទុកដាក់​​ជា​ពិសេស​​ទៅលើ​​បញ្ហា​ខុស​ប្រក្រតី​​របស់​ថ្លើម​ លំពែង​ និង​ប្រមាត់​ ដើម្បី​គ្រប់​គ្រង​ជំងឺ​ថ្លើម​ លំពែង​ និង​ប្រមាត់​​ដែល​មាន​ភាព​ស្មុគ​ស្មាញ​​​លំបាក​​ខ្លាំង​​ឱ្យ​មាន​​ប្រសិទ្ធភាព​ ។ CGH គឺជា​​មន្ទីរ​​ពេទ្យ​​ព្យាបាល​​​ជំងឺទូទៅ​​ដែល​មាន​គ្រែ​សំរាក​​ព្យាបាល​ចំនួន​ ៧៩០​ នៅ​ប្រទេស​សិង្ហបុរី​ និង​កំពុង​​ផ្តល់​​សេវា​វេជ្ជ​សាស្ត្រ​២៥ មុខ​យ៉ាង​ទូលំ​ទូលាយ​ ។ ​មន្ទីរ​ពេទ្យ​​នេះ ​គឺជា​មន្ទីរ​ពេទ្យ​គំរូ​មួ​យ​ដែល​ជាពន្លឺ​នៃ​ក្តីសង្ឃឹម​លើការ​ថែទាំវេជ្ជ​សាស្ត្រ​ប្រកប​ដោយ​គុណភា ព​ និង​ជំនឿ​ទុកចិត្ត​​នៅ​​ប្រទេស​​សិង្ហ​បុរី​ ដោយ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពីគណៈ​កម្មាធិការ​អន្តរជាតិ​ចំរុះ​ (JCI) ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មកម៉្លេះ​ ។ SingMed ​ប្រចាំ​​​កម្ពុជា​ តំណាង​ឱ្យ​គ្រឹះ​ស្ថាន​​ថែទាំ​​វេជ្ជ​សាស្ត្រ​​សាធារណៈ​ទាំង​អស់​​នៅ​ប្រទេស​​សិង្ហ​បុរី​ និង​ផ្តល់​សេវា​ថែទាំ​កំរិត​​ឧត្តម​​ចំនួន​៨០%​ នៃ​សេវា​ថែទាំកំរិតឧត្តម​​ទាំង​អស់​នៅ​ប្រទេស​សិង្ហ​បុរី​ ៕​