width=456

គ្រឿង​ផ្សំ -អន្ទង់ -ខ្ទឹមស  -ស្លឹកក្រូច​សើច -ខ្ជាយ  -រំដេង-គល់​ស្លឹកគ្រៃ -ម្ទេស  -ប៊ីចេង -ទឹកត្រី -ខ្លាញ់ -ស្ករ -ម្រះ​ព្រៅ -សណ្ដែកដី​ឆ្អិន

របៀប​រៀបចំ​គ្រឿង​ផ្សំ -យក​អន្ទង់​មក លាង​ជាមួយ​ទឹកអំបិល​ឱ្យអស់ ​ក្អែលខ្មៅៗ​ឱ្យស្អាត បន្ទាប់មក ​ត្រូវ​វះយក​ពោះចេញ ហើយ​កាត់ជា​កង់ៗ​ល្មម យក​ទៅបំពង​ ជាមួយ​នឹងខ្លាញ់​ ឱ្យឆ្អិន​ល្មម  មិនត្រូវ​ឱ្យបែក​សាច់​អន្ទង់​នោះទេ បន្ទាប់មក​ត្រូវដួស​ទុកដោយ​ឡែក។ -ខ្ទឹមស​  ចែកជា​ពីរយក​ទៅ  ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក   មួយ​ចំហៀង និង យក​ទៅបុក​ជាមួយ​គ្រឿង មួយ​ចំហៀង ។-ម្ទេសហាន់​ជាចំណិត​វែងៗ -សណ្ដែកដី​ យកទៅ​បុក កុំ​ឱ្យម៉ដ្ឋពេក -ម្រះព្រៅ​បេះយក​តែស្លឹក​ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត -ស្លឹកក្រូច​សើច រំដេង ខ្ជាយគល់​ស្លឹកគ្រៃ​  លាងទឹក​ឱ្យស្អាត  ​យកទៅ​ហាន់​ស្ដើងៗ បុកចូលគ្នា​ឱ្យម៉ដ្ឋ បន្ទាប់មក​ ដាក់ខ្ទឹមស​ចូល ​បុក​ចូលគ្នា​ឱ្យម៉ដ្ឋម្ដងទៀត។

របៀប​ធ្វើ ដំបូង​ ដាក់ខ្ទះ​ឱ្យក្ដៅ​ ដាក់ខ្លាញ់​ឱ្យចូល  បន្ទាប់មក​ ដាក់ខ្ទឹមស   ​ដែល​ចិញ្ច្រាំ និង ​ម្ទេសចូល​ឆា ឱ្យ​ឡើងជើង​អង្ក្រង​ល្មម បន្ទាប់មក​ដាក់គ្រឿង​បុកចូល​ឆាឱ្យ​ឈ្ងុយ  ហើយ​ដាក់​អន្ទង់ចូល។ ចុងក្រោយ ​ត្រូវដាក់​ស្ករស ទឹកត្រី និង​ ប៊ីចេង ​រួចភ្លក់​រស់ជាតិ   ហើយ​ដាក់សណ្ដែកដី​ និង ​ម្រះព្រៅ​ចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian