រាជធានី​ភ្នំពេញ ៖ នាយ​កដ្ឋាន​​​គ្រប់​គ្រង​​កិច្ច​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​​ និងវិជ្ជា​ជីវៈ​​នៃ​ក្រសួង​​ការ​ងារ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​​​​ផែន​ការ​សកម្ម​ភាព​​ប្រចាំ​ឆ្ន ាំ​​របស់​គំរោង​ពង្រឹង​​វិស័យ​អប់រំ​​ បណ្តុះ​បណ្តាល​​បច្ចេក​ទេស​ និងវិជ្ជា​ជីវៈ​នៅ​វិទ្យា​ស្ថាន​ជាតិបណ្តុះ​បណ្តាល​បច្ចេក​ទេស​កាលពីថ្ងៃទី២១ ធ្នូ ក្រោម​អធិបតី​ភាព​​លោក​ពេជ្រ សោភ័ន ​រដ្ឋលេខា​ធិការ​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ។ ​​នៅ​ក្នុង​ឱកាស​នោះ​លោក​ពេជ្រ សោភ័ន ​ថ្លែងឱ្យ​ដឹង​ថា គំរោង​​ឥណ​ទាន​លើ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​​ជីវៈ បច្ចេក​​ទេស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) គឺ​មាន​គោល​ដៅ​ស្រប​ទៅ​នឹង​គោល​នយោ​បាយ​​របស់​​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជ ា​ពលរដ្ឋ​ដែល​រាជរដ្ឋាភិបាល​មាន​គោលដៅ​​ខិតខំធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ឱ្យ​បាន​១​ភាគរយ​ជា​ រៀងរាល់​ឆ្នាំ ។
តាម​ការ​សិក្សា​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ សម្តេច​​បាន​រក​ឃើញ​ថា ភាព​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ បណ្តាល​មកពី​មូលហេតុ​​​ពីរ គឺ​ទី១-​សង្គ្រាម​ដែល​អូស​​​បន្លាយ​អស់​ពេល​​វេលាដ៏​យូរ ហេតុ​ដូច្នេះ​​ហើយ​ទើប​សម្តេច​បាន​សំរេច​ចិត្ត​​បង្កើត​​នយោបាយ​ឈ្នះ=ឈ្នះ​ឡើង ហើយ​ទទួល​បាន​ជោគ​ជ័យ​ធ្វើឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិ​ភាព​ពេញលេញ​ធ្វើឱ្យ​អ្នកវិនិយោគ​បរ​ទេស​ចូល​មក ​វិនិយោគ​នៅ​កម្ពុជា​ ។ ចំណែក​បញ្ហា​ទី២-​គឺ​បញ្ហា​​អប់រំ​ បណ្តុះ​បណ្តាល ​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​​​ដែល​ក្រសួង​ការ​ងារ​កំពុង​ខិ​តខំ​ធ្វើ​យ៉ាង​ណា​ផ្តល់​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទ េស​ វិជ្ជា​ជីវៈ​​​ឱ្យ​ដល់​ដៃ​ប្រជា​ពលរដ្ឋ​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​យក​វិជ្ជា​ជីវៈ​ទាំង​នោះ​ទៅប្រកបរបរ​ចិញ្ចឹ​ជីវិត​​ក្នុង​គោល​ដៅ​កាត់​បន្ថយ ​ភាពក្រី​ក្រ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​​​យុ​វ​ជន​ជាង​១៤ម៉ឺន​នាក់​បាន​បញ្ចប់​​ការសិក្សា ​ហើយ​ទទួលបាន​កា​រងារ​ធ្វើ​តែ​៦០​ភាគ​រយ​ប៉ុណ្ណោះ​ទេ ៕