លោក Steven Gerrard គឺជាមេក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស និងជាមេក្រុមបាល់ទាត់ Liverpool ផងដែរនោះ បានមកដល់សាលាបឋមសិក្សាដ៏តូចមួយរបស់លោក នៅឯវិហារគ្រឹស្តិពេលធ្វើដំណើរទៅកាន់ស្រុកកំណើត។
នៅក្នុងបរិវេនសាលា លោកបានក្រឡេកមើលជុំវិញខ្លួនលោក ដែលការចងចាំតាំងពីវ័យកុមារឋិតនៅក្នុងចិត្តលោកនៅឡើយ។ លោកបានថតរូបជាមួយនឹងស្នាមញញឹមអមដោយសិស្សសាលាចំនួន ១០០នាក់ ពាក់មួកតំណាងអង់គ្លេស។
លោក Gerrard បាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបដែលបានមកលេងទីនេះ។ ខ្ញុំបានចូលរៀននៅទីនេះតាំងពីអាយុ ៤ឆ្នាំ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានថតរូបជាមួយក្មេងៗ និងមួកតំណាងអង់គ្លេសចំនួន១០០នេះ”៕


ដោយ៖ តុលាប្រភព៖ dailymail