សំរាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនស៊េរីខ្ពស់ អ្នកណាៗប្រាកដជាតែងតែបារម្ភ ពីភាពរឹងមាំនៃស្មាតហ្វូនរបស់ខ្លួន និងខំថែរក្សាដើម្បីកុំឲ្យមានអន្តរាយអ្វីកើតឡើង ជាមួយស្មាតហ្វូនជាទីស្រ-លាញ់របស់ខ្លួន។ ជាក់ស្តែង វានឹងទៅជាយ៉ាងណា បើសិនមានរថយន្តដឹកទំនិញទម្ងន់ ២៤តោនកិនពីលើស្មាតហ្វូនរបស់អ្នកនោះ? ចម្លើយប្រាកដជា ទៅរកទិញស្មាតហ្វូនថ្មីមួយទៀត មកជំនួសជាមិនខាន។ ប៉ុន្តែរឿងនេះ វាមិនត្រូវឡើយ សំរាប់ស្មាតហ្វូន Lumia 920 ខាងក្រោមនេះ។

/វាពិតជាកម្រណាស់ ក្នុងការដែលបានឃើញ ទូរស័ព្ទ Nokia បែកស្រាំដូច្នេះ

ម្ចាស់ទូរស័ព្ទ Lumia 920 នេះមានឈ្មោះថា Ossi Pyykkonen។ គាត់ត្រូវបានប្រហែស ធ្វើឲ្យជ្រុះទូរស័ព្ទរបស់ខ្លួន ទៅក្រោមកង់របស់រថយន្តដឹកទំនិញមួយគ្រឿង ហើយត្រូវបានរថយន្តនោះកិនពីលើ។ ផ្ទៃទាំងអស់នៃអេក្រង់ ត្រូវបានបែកស្រាំខ្ទេចអស់ ប៉ុន្តែពិតជាចម្លែកណាស់ ស្មាតហ្វូននេះនៅតែអាច ធ្វើការហៅទូរស័ព្ទចេញ និងទទួលការហៅចូលបានធម្មតា។

/

អេក្រង់ Lumia 920 របស់ Ossi ត្រូវបានបែកស្រាំទាំងស្រុង

ជាក់ស្តែង សេវាកម្មធានារបស់ Nokia មិនបាន Support ក្នុងការផ្លាស់ប្តូរថ្មី បណ្តាស្មាតហ្វូនដែលត្រូវបានរថយន្តដឹកទំនិញកិនឡើយ។ ដោយសារភាពអស្ចារ្យរបស់ Lumia 920 Ossi ក៏សំរេចចិត្ត ទិញLumia 920 ថ្មីប្រើប្រាស់ដដែល ហើយរក្សាទុក Lumia 920 ដែលត្រូវរថយន្តកិននេះ ជាអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំមួយ។

/

តើស្មាតហ្វូនរបស់អ្នក នឹងមិនមានអ្វីខូចខាតទាំងអស់ទេ ពេលត្រូវរថយន្តបែបនេះ កិនពីលើ?

ដោយ៖ សិលាប្រភព៖ K14