USA៖ នៅរដ្ឋ Texas មានបុរសម្នាក់បានបង្ករបួសស្នាម លើកូនប្រុសរបស់ខ្លួន ដោយសាក់រូប ផ្កាយនៅលើខ្នងក្មេងប្រុសម្នាក់នេះ គោលបំណងដើម្បីឧទ្ទិសដល់ថ្ងៃ ១២ ខែ១២ ឆ្នាំ២០១២។

បុរសម្នាក់នោះមានឈ្មោះ Brent Troy Bartel អាយុ ៣៩ឆ្នាំ រស់នៅRichland Hills រដ្ឋ Texasត្រូវបានប៉ូលីសចាប់ដាក់គុកហើយ កាលពីថ្ងៃពុធ និងពិន័យជាទឹកប្រាក់ចំនួន $500,000 ពីបទបង្ករបួសស្នាមឃោរឃៅមកលើសមាជិកគ្រួសារខ្លួន (កូនប្រុស)។

/

រូបភាព៖ លោក Brent Troy Bartel

នៅពេលសួរចម្លើយ  Brent  បានសារភាពថា  លោកពិតជាបានសាក់រូបផ្កាយលើខ្នងកូនរបស់ខ្លួនមែនហើយលោកធ្វើបែបនេះដើម្បីឧទ្ទិសថ្ងៃទី ១២ ខែ១២ ឆ្នាំ២០១២នេះ ដែលជាថ្ងៃសក្ការៈ ព្រោះនឹងលែងមានថ្ងៃពិសេសនេះទៀតហើយ នៅពេលក្រោយ។

កូនប្រុសរបស់ Brent ត្រូវបានគេសង្គ្រោះនៅមន្ទីរពេទ្យហើយ ហើយរបួសខ្នងរបស់គេ មិនជាធ្ងន់ធ្ងរដល់ថ្នាក់គំរាមកំហែងអាយុជីវិតឡើយ៕

ដោយ៖ តុលា ប្រភព៖ yahoo