/Analise J. Garner នារីអាយុ ១៩ ឆ្នាំម្នាក់ដែលរស់នៅសង្កាត់ Suburban ទីក្រុង Chicago ត្រូវបានចាប់ខ្លួនដោយសារតែបានខាំសុនខមួយក្បាលអោយរបួស និងបង្ករបួស្នាមដល់អ្នកម្ដាយរបស់នាងផងដែរ។ នារីម្នាក់នេះត្រូវបានគេចោទពីបទ បង្កភាពឃោឃៅដល់សត្វ និងហិង្សាដែលបង្កដោយភាពស្រវឹង។ខាងប៉ួលីសបានប្រាប់ថាអ្នកជិតខាងរបស់ជនល្មើសបានរាយការណ៍មកថាមានការវាយតប់គ្នាដោយទំនាស់ពីផ្ទះដែលជនល្មើសរស់នៅជាមូយម្ដាយអាយុ ៣៧ ឆ្នាំរបស់ខ្លួនកាលពី ម៉ោង ៤ទាបភ្លឺចុងសប្ដាហ៍មកនេះ។ ប៉ូលីសបានប្រាប់ទៀតថា Garner បានវាយម្ដាយរបស់នាងដោយខ្ញាំមុខ និងខាំដៃ មិនត្រឹមតែប៉ុណ្ណោះដោយសារតែឆ្កែដែលចិញ្ចឹមក្នុងផ្ទះនោះបានមកខាំ Garner២ ចង្កូមក្នុងពេលដែលនាងកំពុងតែវាយម្ដាយរបស់នាងនោះ នាងបានខាំបកវិញចំនួន ៣ កន្លៃង។

ប៉ូលីសបានប្រាប់ទៀតថាជម្លោះនេះបានកើតឡើងដោយសារម្ដាយរបស់នាងបានស្ដីបន្ទោសកូនស្រីរូបនេះដោយសារតែដើរលេងជ្រុលដល់ម៉ោង ៤ ទាបភ្លឺហើយមានភាពស្រវឹងជោកខ្លួនទៀតផង។ តែយ៉ាងណាជនល្មើសរូបនេះត្រូវបានគេដាក់អោយនៅក្រៅឃុំ ក្រោយពីបង់ប្រាក់ ៣០០០$តែសំនុំរឿងបានកសាងឡើងតុលាការហើយពីបទរំលោភសិទ្ធសត្វ និងបង្ករបួសស្នាមដោយសារស្រវឹង។

ដោយ៖ វឌ្ឍនាប្រភពពី៖ huffingtonpost