កាលពីថ្ងៃទី ២៥ កន្លងមកនេះប៉ូលីសបានចេញប្រតិបត្តការណ៍ចាប់ខ្លួនបុរសញៀនថ្នាំម្នាក់ដែលបានចាប់ជំរិតនារីម្នាក់នៅក្នុងផ្ទះមួយក្នុងទីក្រុង Taizhou ខែត្រ Zhejien ប្រទេសចិន។
ការចាប់ខ្លួននេះត្រូវបានក្រុមប៉ូលីសពិសេសប្រតិបត្តការណ៍ទៅនៅក្នុងអាគារស្នាក់នៅមួយក្នុងក្រុងនៅលើជាន់ទី ៤ នៃអាគារជាទីដែលជនល្មើសលាក់ខ្លួន។ ជនល្មើសបានគំរាមប៉ូលីសដោយប្រើកាំបិតក្នុងការគំរាមអារ ក នារីជាជនរងគ្រោះជនល្មើសហាក់ដូចជាមនុស្សមានស្មារតីមិនសូវល្អព្រោះជនល្មើសបានកាន់កាំបិតគំរាមសម្លាប់នារីនោះបណ្ដើរនិយាយពីរឿងដែលគេធ្លាប់ឈ្នះក្នុងកម្មវិធីទូរទស្សន៍ China's Got Talent ហើយបាននិយាយទៀតថានារីម្នាក់ដែលជាជនរងគ្រោះនោះបានច្រណែនហើយនាងបានធ្វើអោយក្រុមគ្រួសាររបស់ជនល្មើសបាត់ខ្លួនអស់ជាង ២០ នាក់ដោយសារតែច្រណែននិងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះជនល្មើសបានគំរាមថានិងសម្លាប់នារីម្នាក់នោះហើយសម្លាប់ខ្លួនឯងទៀតដើម្បីបានស្លាប់ជាមួយគ្នា ហើយទៅរករឿងនាងនៅឋានក្រោមទៀត។ក្រុមប៉ូលីសបានបំបែកគ្នាជា ៤ ក្រុមក្នុងការងារជួយសង្រ្គោះនេះ។ ក្រោយពីរយៈពេលច្រើនម៉ោងនៃការចរចារអ្នកចរចារបានសម្រេចក្នុងការបន្ទន់ចិត្តរបស់ជនល្មើសបានដាក់កាំបិតចុះហើ់យពេលនោះក្រុមប៉ូលីសដែលរង់ចាំបានដាក់សកម្មភាពភ្លាមៗ ដោយចូលទៅក្របួចចាប់ជនល្មើសភ្លាមៗ ចំពោះនារីរងគ្រោះត្រូវបានជួយសង្រ្គោះហើយត្រូវបានលើកដាក់ទៅមន្ទីរពេទ្យហើយគេឃើញនាងមានរបួសមុតនៅត្រង់ក ផងដែរ។ ក្រោយមកប៉ូលីសបានរកឃើញថាបុរសជាជនល្មើសជាមនុស្សដែលញៀនថ្នាំធ្ងន់ធ្ងរជាងកំរិត ហើយរាល់ហេតុផលដែលជនល្មើសនិយាយក្នុងពេលចាប់ជំរិតមិនមែនជាការពិតនោះទេ វាគឺបណ្ដាលមកពីឥទ្ធិពលថ្នាំញៀនដែលបង្កអោយមានបញ្ហាបែបនេះ។
ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz