ក្អក គឺជាប្រភេទជំងឺដ៏សាមញ្ញមួយ ដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូប មិនថាចាស់ឬក្មេងនោះទេ។ ជំងឺក្អក កើតមានឡើងនៅលើខ្លួនមនុស្សបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុត្រជាក់ ការផឹកភេសជ្ជៈត្រជាក់ខ្លាំងពេក និង អាចបណ្តាលមកពីប្រព័ន្ធការពារសុខភាពរាងកាយចុះខ្សោយ។

ខាងក្រោមនេះ  គឺជារូបមន្តងាយៗ មួយចំនួន  អាចព្យាបាលជំងឺក្អក  បានយ៉ាងមានប្រសិទ្ធិភាពដោយធម្មជាតិ។

/

វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ almond ៧គ្រាប់ ត្រាំទឹក ទុក ១យប់ រួចបកសំបកចេញ  កិនវាឱ្យម៉ដ្ឋ លាយជាមួយនឹងប័រ ២ស្លាបព្រាបាយ និងស្ករស ២ស្លាបព្រាបាយ  កូរចូលគ្នាឱ្យសព្វ រួចទទួលទានរៀងរាល់ព្រឹក និងពេលល្ងាច។

វិធីទី២៖ សូមស្លឹកដើមដង្កៀបក្តាម កិនឱ្យម៉ដ្ឋ លាយជាមួយនឹង ខ្ញី ១ដុំ តូច កិនឱ្យម៉ដ្ឋ ដាក់ទៅក្នុងកន្រ្តង១ រួចសង្កត់យកទឹក ដាក់ក្នុងកែវ ឬ កូនចាន ១ បន្ទាប់មក លាយជាមួយនឹងទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចផឹកទឹកនេះ ១ដង ១ស្លាបព្រាកាហ្វេ  ឱ្យបាន ៣ដង ក្នុង១ថ្ងៃ ជាការស្រេច។

វិធីទី៣៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវលាយជាមួយនឹងម្ស៉ៅរមៀត១ស្លាបព្រាកាហ្វេ និងម្ស៉ៅcarom ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកទឹកនេះ ឱ្យបាន ២ដង ក្នុង​១ថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda