បញ្ហាសក់ជ្រុះ សក់ស្តើង ឬ សក់មានសុខភាពមិនល្អ បណ្តាលមកពីស្បែកក្បាលស្ងួតពេក ឬ បណ្តាលមកពីការប្រើផលិតផលមិនត្រូវនឹងស្បែកក្បាល។ មួយវិញទៀត អាចបណ្តាលមកពី អ្នកមិនបានជូតសំអាតសក់របស់អ្នកឱ្យបានស្ងួតល្អ ក្រោយពីងូតទឹករួច  ទុកយូរទៅនឹងធ្វើឱ្យសក់របស់អ្នកខូច បង្កើតជាអង្គែ សក់បែកចុង សក់ជ្រុះ ជាដើម។

ដូច្នេះ ដើម្បីថែរក្សាសុខភាពសក់  ឬ  ស្បែកក្បាលឱ្យមានសុខភាពល្អ  យើងសូមណែនាំឱ្យសាកល្បងនូវវិធីធម្មជាតិងាយៗ ដូចខាងក្រោមនេះ ដែលអាចជួយការពារ និងថែរក្សាសក់របស់អ្នក ឱ្យដុះលូតលាស់បានល្អ និង ការពារសក់ជ្រុះ។

/

ម៉ាស្សាស្បែកក្បាល និង ព្យាបាលដោយប្រេងក្តៅ៖ការម៉ាស្សាស្បែកក្បាលរបស់អ្នក អាចជួយជំរុញឱ្យចលនាឈាមរត់បានស្រួល និង ជួយឱ្យសក់របស់អ្នកដុះលូតលាស់មកបានល្អ ដោយអ្នកត្រូវ   ម៉ាស្សាស្បែកក្បាលរយៈពេល៥នាទី ជារៀងរាល់ថ្ងៃ អ្នកនឹងមើលនូវផលិតផលជាទីគាប់ចិត្ត។

វិធីម៉ាស្សា៖ សូមប្រើម្រាមដៃរបស់អ្នក ម៉ាស្សាថ្នមៗ  នៅលើស្បែកក្បាលរបស់អ្នក តិចដើម្បីសម្រួលចលនាសរសៃឈាមនៅលើស្បែកក្បាលរបស់អ្នក   ឱ្យរត់បានស្រួល នៅពេលវានឹងជួយឱ្យសក់ដុះលូតលាស់មកមានសុខភាពល្អ និង មានអារម្មណ៍ធូរស្បើយ។

មួយវិញទៀត៖ ការម៉ាស្សា អាចប្រើលាយជាមួយនឹងប្រេងដូងក្តៅ ដើម្បីព្យាបាល ម្តងឬ ២ដង ក្នុងសប្តាហ៍ក៏បានដែរ។​ ដោយប្រើប្រេងដូង ឬ ប្រេងអូលីវ ដើម្បីព្យាបាល  វិធីអាចជួយកាត់បន្ថយសក់ជ្រុះ និង  កំចាត់អង្គែនៅលើស្បែកក្បាលបានយ៉ាងមានប្រសិទ្ធិភាព។

ស៊ុត៖ គឺជាប្រភពដ៏ល្អបំផុត  នៃសារធាតុប្រូតេអ៊ីន ដែលមានអត្ថប្រយោជន៍យ៉ាងសំខាន់ អាចជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងប្រសើរ។

វិធីព្យាបាល៖ សូមវាយបំបែកស៊ុត ២គ្រាប់ យកតែផ្នែកលឿងទេ  បន្ទាប់មក លាយជាមួយនឹងប្រេងអូលីវ ២ស្លាបព្រាបាយ។ រួចកូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកក្បាលទុករយៈពេល ១៥ ទៅ ២០នាទី   ហើយលាងសំអាតជាមួយនឹងទឹកត្រជាក់ធម្មតាចេញនិង បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក   ជាមួយនឹងសាប៊ូចេញម្តងទៀត ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies