អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដែលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៣វិច្ឆិកានេះថា យុវនារីក្មេងៗក្នុងប្រទេសអង់គ្លេសជាច្រើន ដែលមានវ័យ ១៦ ដល់ ២១ឆ្នាំបានដើរផឹកស៊ី និងហ៊ានធើ្វរឿងគួរអោយខ្មាសអៀនជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ។
ជាក់ស្ដែងដូចជានាង Maria Fowler និងមិត្រភ័ក្ររបស់នាង បានដើរផឹកស៊ី ទាល់តែស្រវឹងជោគជាំ ហើយបានស្រាតខោ អាវ នៅតាមទីសាធារណៈដែលបង្កើតអោយមានការខ្មាសអៀន និងមានការរិះគន់យ៉ាងខ្លាំង ពីក្រុមភ្ងៀវដែលបានទៅលេងប្រទេសអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ធ្លាប់មានការបង្ហាញទិន្នន័យJoseph Rowntree Foundationកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះដែរថា ក្នុងប្រទេសអង់គ្លេស គឺតែងតែមានមនុស្សស្រីចូលចិត្ដផឹកស្រា ច្រើនជាងបុរសដែរ (មនុស្សស្រី ៥៦ភាគរយ ឆ្នាំ ១៩៩៨)។
ចងចាំ៖ ផឹកស្រាច្រើនពេក គឺខាតបង់ប្រាក់កាស ខូចសុខភាព និងបាត់បងសេចក្ដីថ្លៃថ្នូរ៕
ដោយ៖ នារីប្រភព៖ dailymail