ប្លែកៗ៖ នាង Chloe McCardel មានវ័យ ២៨ឆ្នាំ ជនជាតិអូស្រ្ដាលី គឺជាស្រ្ដីទីមួយ ដែលមានបំណងហែលទឹកក្នុងរយៈចម្ងាយឆ្ងាយ  ក្នុងដែនសមុទ្រ​ ដោយមិនខ្លាចពីការវាយប្រហារពីសំណាក់សត្វកំណាចក្នុងទឹក។

width=453

width=451

នាង Chloe ជានារីដែលបានរៀនហែលទឹកតាំពីអាយុ ១០ឆ្នាំ បាននិយាយថា ការហែលទឹកក្នុងរយៈចម្ងាយឆ្ងាយ  គឺជារឿងមួយដែលលំបាក  ក្នុងការទទួលយកពានរង្វាន់ ជាជាងការប្រកួតបាល់ទាត់  ឬការប្រកួតកីឡាផ្សេងៗ។  នាងបានបន្ដថា នាងបានជ្រើសរើសទីតាំងពី Cuba ទៅកាន់ Florida ពោលត្រង់ចំណុចឆ្នេរ Havana ទៅកាន់ Maima ដែលវាចម្ងាយដល់ទៅ ១៦០គីឡូម៉ែត្រ ជាកន្លែងល្អ សម្រាប់ការធ្វើដំណើររបស់នាង។

width=450

width=450

ទោះបីជាយ៉ាងណាក៏ដោយ ការហែលទឹក  ក្នុងរយៈចម្ងាយ ១៦០គីឡូម៉ែត្រ  ដោយគ្រោងពេលវេលា ៦០ម៉ោងរបស់ Chloe ត្រូវបានឈប់ត្រឹមរយៈពេល ១១ម៉ោងសិន នោះគឺដោយសារ ការរំខានពីសំណាក់សត្វក្នុងដែនសមុទ្រ។ នាងគិតថា នាងនឹងធ្វើអោយបានសម្រេចព្រោះគឺបំណងរបស់នាង គឺ បើសិនជាងឈ្នះ នាងនឹងអាចបានប្រាក់ ជួយដល់អ្នកមានជម្ងឺមហារីក៕

ដោយ៖ នារីប្រភព៖ newsday