ខេត្តពោធិ៍​សាត់ ៖ បុរស​វ័យកណ្តាល​ម្នាក់​បានជិះ​​ម៉ូតូ​ទៅ​​បុក​គូទ​រថ​យន្ត ​​ដែលកំពុង​ថយ​ក្រោយ​បណ្តាល​ឱ្យ​រូប​គាត់​រួម​​​ជា​មួយ​កូនស្រី​​​ម្នាក់​ និងក្មួយ​​ស្រី​២​នាក់​ទៀត បោក​ផ្ទប់​នឹង​រថ​យន្ត​​ដួលធ្លាក់​​​លើថ្នល់​រង​របួស​យ៉ាង​ដំណំ ។#​លោក​​អនុ​សេនីយ៍​ទោវ៉ន ភាព​ ប្រធាន​ផ្នែក​​ប៉ូលិស​ចរា​ចរ​ក្រុងពោ​ធិ៍​សាត់​​​ឱ្យ​ដឹង​ថា គ្រោះ​​ថ្នាក់​ចរា​ចរនេះ​កើត​ឡើង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ខាង​មុខហាង​បាយ​​ក្នុង​ភូមិ​មាន់​ចែ សង្កាត់​រលាប ក្រុង​ពោធិ៍​សាត់ កាលពី​ថ្ងៃទី​២១ ធ្នូ ២០១០ ​វេលា​ម៉ោង​៤ និង៣០​នាទីរសៀល ។ ​ជន​រង​គ្រោះ​ជាអ្នក​បើក​ម៉ូតូ​​​ឈ្មោះ​អឹុម ពៅ អាយុ​៤៥​ឆ្នាំ ​មាន​​លំនៅ​ក្នុង​ភូមិ​​​តា​កែវក្រោម ឃុំបឹង​កន្តួត ស្រុក​ក្រគរ ។ ចំណែក​​៣​នាក់​ទៀត​រួម​ដំណើរ​ ១-ឈ្មោះ​អ៊ឹម សុខា ​ភេទ​ស្រី អាយុ​១១​ឆ្នាំ ​​ត្រូវ​ជា​កូន​ ២-​ឈ្មោះ​​ឌុល សុគា ភេទ​ស្រី អាយុ​៧​ឆ្នាំ និង៣-​ឈ្មោះ​ឌុល សុភ័ក្ត្រ ភេទ​ស្រី អាយុ​៥ឆ្នាំ ទាំង​ពីរនាក់​ត្រូវ​ជាក្មួយ ។
អ្នកឃើញ​ហេតុ​ការណ៍និយាយថា បុរស​​ឈ្មោះ​​អ៊ឹម ពៅ ជិះ​ម៉ូតូ​ម៉ាក អ៊ែរ​ប្លែត ពណ៌​ឈាម​ជ្រូក ពាក់ស្លាក​លេខ​ពោ​ធិ៍​​សាត់ 1B 8082 ធ្វើ​ដំណើរ​ពីលិច​ទៅកើត​ដោយ​ឌុប​ក្មេង​ស្រី​តូច​​ចំនួន​៣នាក់​ម្នាក់​ជិះមុខ​ និងពីរ​នាក់​ជិះពី#ក្រោយ ។ ​ពេល​ជិះ​​ទៅដល់​ចំណុច​កើត​ហេតុ​មិន​ដឹង​ជា​យ៉ាង​ម៉េច ស្រាប់​តែ​​ទៅ​បុក​គូទ​​​រថ​យន្ត​ទួ​រីស​ធុន​តូច​ដែល​កំពុង​ថយ​ក្រោយ​​​បណ្តាល​ឱ្យ​​ដួល​រង​របួស​យ៉ាង​ដំណ ំទាំង​អស់​គ្នា ។​ រថ​យន្ត​ទួរីស​ពណ៌​​ឈាមជ្រូក​ពាក់​ស្លាក​លេខ​ព្រៃវែង​2A 0833 អ្នក​បើកបរមិន​ស្គាល់​ឈ្មោះ​រត់​គេច​ខ្លួន​បាត់ ។ រថ​យន្ត​គ្រាន់​តែ​ក្រពឹតជញ្ជាំង​ក្រោយ​បន្តិច​បន្តួច​​ប៉ុណ្ណោះ ឯម៉ូតូ​បាន​បែក​ខូចខាត​មួយ​ចំនួនធំ ។ ទាំង​រថ​យន្ត​ និងម៉ូតូ​បាន​​យក​ទៅ​រក្សា​ទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍​សាត់ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ច្បាប់​ចរា​ចរ ។ ចំណែក​ជន​រង​គ្រោះ​ទាំងឪពុក​ កូន និង​ក្មួយ​ត្រូវ​បាន​ដឹកតាម​រថ​យន្ត​សង្គ្រោះរបស់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​​ជា​អំណោយ​របស់លោក​ជំទាវ​បណ ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន យកទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​​ខេត្ត​ពោ​ធិ៍​សាត់​ ៕