ពេលនេះ អាចនិយាយបានថា LG នឹងនាំមុខ Samsung ក្នុងការផលិតស្មាតហ្វូន អេក្រង់ផ្លាស្ទិច អាចបត់បែន បាន ។ ពួកយើងបានបញ្ចប់ការអភិវឌ្ឍន៍ បណ្តាគំរូអេក្រង់ផ្លាស្ទិច ជាលើកដំបូង។ ពួកយើងនឹងធ្វើការផលិតវា នៅក្នុងត្រីមាសទី IV ឆ្នាំនេះ, LG និយាយឲ្យដឹង។

LG នឹងផលិតអេក្រង់ OLED ដែល support កំរិតពន្លឺដ៏ខ្ពស់បំផុត Ultra HD។ បណ្តាផលិតផលទាំងនេះ នឹងត្រូវបានផលិតនៅរោងចក្រ Paju ឯកូរ៉េខាងត្បូង។

ពួកយើងនឹងប្រើប្រាស់បច្ចេកវិទ្យា កាត់កញ្ចក់ជំនាន់ទី 4.5 ដល់អេក្រង់ OLED ផ្លាស្ទិច។ ចំនួនផលិតចេញជារៀងរាល់ខែ នឹងមានចំនួន ១២ ពាន់ (12.000) អេក្រង់។

/

តាមរយះការប្រភពខាងលើ វាមិនមានអ្វីពិបាកយល់ថា LG នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលនឹងបង្ហាញស្មាតហ្វូនអេក្រង់ផ្លាស្ទិច អាចបត់បែនបាន នៅចុងឆ្នាំនេះ៕

ដោយ៖ សិលាប្រភព៖ VReview