មកដល់ពេលនេះ ក្រុមអ្នកសារព័ត៌មានបានដឹងពីមូលហេតុចម្បងដែលធ្វើឲ្យ Apple បានបញ្ឈប់ធ្វើការផលិត iPhone 5 នៅពេលដែលគេបង្ហាញ iPhone 5C ហើយ អ្វីៗគឺមកពីបញ្ហានៃការចំណាយផលិត។
ជាក់ស្តែង ជាលទ្ធផលនៃការដោះបំបែកតួ iPhone ថ្មីដើម្បីមើលគ្រឿងក្នុងវា របស់ក្រុមហ៊ុនស្រាវជ្រាវIHS បានបង្ហាញថា ការចំណាយផលិត iPhone 5C មួយគ្រឿង គឺប្រហែលពី 173 ដល់ 183 USD,ពោលគឺទាបជាងពី 20-30 USD/គ្រឿង បើប្រៀបជាមួយចំណាយលើការផលិត iPhone 5 ក្នុងមួយគ្រឿងដូចគ្នា។
ដូច្នេះ Apple បានបោះជំហានទៅមុខមួយជំហានទៀត ពោរពេញដោយភាពឆ្លាតវៃ ក្នុងពេលដែលឈប់ធ្វើការផលិតគំរូស្មាតហ្វូន iPhone ស៊េរីខ្ពស់ ដែលមានតំលៃថ្លៃជាង និងមានដំណើរការផលិតស្មុគស្មាញជាង ដើម្បីធ្វើការផលិតគំរូស្មាតហ្វូន iPhone ថ្មីមួយ ដែលងាយស្រួលផលិតជាង ចំណាយការផលិត ក៏ទាបជាងមុន ហើយធ្វើការដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហាក់ប្រហែល iPhone 5៕
ដោយ៖ សិលាប្រភព៖ Vreview