រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃអង្គារ ទី​២១ ធ្នូ ២០១០ ​នៅទីស្តីការ​នាយករដ្ឋ​មន្ត្រី​​​វិមាន​សន្តិ​ភាព សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានអនុ​ញ្ញាត​​​ឱ្យ​លោក​យូ វិន​សៀន ​ឯកអគ្គ​រដ្ឋទូត​​មីយ៉ាន់​​ម៉ា ផុតអាណត្តិ​​ចូលជួប​​សំដែង​​ការ​គួរ​​សម និង​ជំរាប​លា​​​ ជាមួយនឹង​​ការបង្ហាញ​​​ផ្លែ​ផ្កា​​ជា​ច្រើន​​រវាង​កិច្ច​​សហប្រតិបត្តិការ​​កម្ពុជា​-មីយ៉ាន់​ម៉ា ។ នា​ឱកាសនោះដែរ ​លោក​យូរ វិនសៀន ​​បានថ្លែង​​អំណរគុណចំពោះ​​​រាជរដ្ឋាភិបាល​​​កម្ពុជា​ ដែល​បាន​​សហការល្អ​ធ្វើ​ឱ្យ​​លោកទទួលបាន​ជោគ​ជ័យ​​នៅក្នុង​បេសកម្ម​​ជា​ឯកអគ្គរដ្ឋ​ទូត​​​មីយ៉ា​ន់ម៉ា​ប្រ ចាំប្រទេស​​កម្ពុជា ​។ ជាការឆ្លើយ​តប​​ សម្តេច​​តេជោ​ហ៊ុន សែន ​ក៏បានថ្លែង​​អំណរ​គុណ​​​ដល់​លោក​​យូ ​វិនសៀន ​និងបាន​​ជូនពរ​​ឱ្យ​លោក​ទទួលបាន​ជោគជ័យ​នៅក្នុង​បេសក​កម្ម​​ការទូតនៅ​ក្នុងប្រទេស​ផ្សេង​ទៀត​​​នាពេលខាង​ មុខផងដែរ ៕​