នេះគឺជាការបង្កើតនូវ សកម្មភាព វិនិយោគ​ថ្មីមួយទៀតសំរាប់វិនិយោគិន​បន្ថែមពីលើការវិនិយោគដែលមានស្រាប់ មួយចំនួន ដូចជា ប្រព័ន្ធធនាគារ, ការវិនិយោគទៅលើមាស, អចលនះទ្រព្យ។ល។ ទោះបីជាយ៉ាងណាក៏ដោយ, តើត្រូវរៀបចំបែបណាដើម្បីចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា និង មិនបាត់បង់ឪកាសនេះ?

ជាដំបូង,ដើម្បីចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា វិនិយោគិនគូរបំពេញនូវលក្ខខ័ណ្ឌខាងក្រោម៖

1)      លេខអត្តសញ្ញាណវិនិយោគិនដែលទទួលបានពីគណកម្មការមូលបត្រកម្ពុជា(គមក)

2)      លេខគណនីជួញដូរដែលចេញដោយក្រុមហ៊ុនមូលបត្រ

3)      គណនីធនាគារ (ប្រសិនបើមាន) ដែលបើកនៅធនាគារពាណិជ្ជ

/

វិធីសាស្រ្តក្នុងការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន

យោងទៅតាមបទបញ្ញតិបច្ចុប្បន្ន, គ.ម.ក. គីជាស្ថាប័នដែលគ្រប់គ្រងទៅលើពត៌មាន, ការផ្តល់ អាជ្ញាប័ណ្ណនិងគ្រប់គ្រងលេខអត្តសញ្ញាណវិនិយោគិនទាំងវិនិយោគិនក្នុង និងក្រៅ ស្រុក។ ដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិន (វិនិយោគិនម្នាក់អាចមានលេខ អត្តសញ្ញាណវិនិយោគិនតែមួយប៉ុណ្ណោះ) វិនិយោគិន អាចជ្រើសរើសវិធីសាស្រ្តមួយក្នុងចំណោម វិធីសាស្រ្តពីរខាងក្រោម៖

1)      ស្នើសុំដោយផ្ទាល់ទៅគ.ម.ក.

2)      ស្នើសុំតាមរយៈក្រុមហ៊ុនមូលបត្រ

ក្នុងអំឡុងពេល ២ទៅ៥ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីដាក់ពាក្យស្នើសុំទៅគ.ម.ក. វិនិយោគិន នឹងទទួលបាន​នូវលេខអត្តសញ្ញាណវិនិយោគិន។នៅកម្ពុជាបច្ចុប្បន្ន ក្រុមហ៊ុនមូលបត្រភាគ ច្រើន បានជួយអតិថិជន​របស់ពួកគេក្នុងការស្នើសុំលេខអត្តសញ្ញាណវិនិយោគិន។​បន្ថែមពីនេះ ក្រុមហ៊ុនមូលបត្រអាចជួយអតិថិជនក្នុងការរៀបចំ និងផ្លាស់ប្តូរពត៌មានរបស់វិនិយោគិនក្នុង ករណីមាន ការស្នើសុំពី វិនិយោគិន។

ម្យ៉ាងវិញទៀត ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈក្រុមហ៊ុនមូលបត្រ អាចកាត់​បន្ថយ​ពេលវេលានិងចំណាយរបស់វិនិយោគិន។​

វិធីសាស្រ្តក្នុងការបើកគណនីជូញដូរបន្ទាប់ពីទទួលបានលេខអត្តសញ្ញាណ​​វិនិយោគិន, វិនិយោគិនអាចស្នើសុំបើកគណនី ជួញដូរនិងប្រើប្រាស់​សេវាកម្មស្របតាមបញ្ញតិ្ដនៃច្បាប់និងក្រុមហ៊ុនមូលបត្រ។ ទន្ទឹមនឹងនេះ,​ក្រុមហ៊ុនមូលបត្រ​នឹង​ធ្វើរបាយការណ៍ស្តីពីពត៌មានវិនិយោគិនទៅផ.ម.ក ហើយប្រព័ន្ធ គ្រប់គ្រង របស់ ផ.ម.ក នឹងផ្តល់នូវ លេខគណនីជួញដូរ (Trading Account) ជូនអតិថិជន។

យោងតាមបទបញ្ញតិបច្ចុប្បន្ន, វិនិយោគិនម្នាក់អាចមានគណនីមួយនៅក្រុមហ៊ុនមូលបត្រ មួយ។ មានន័យថា​វិនិយោគិនអាចមានគណនីជួញដូររហូតដល់១៣ដោយហេតុថាក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណជាក្រុមហ៊ុនឈ្មួញជើងសារមាន​ចំនួន១៣ ក្នុងចំណោម១៦ ក្រុមហ៊ុន។

លក្ខណះសំខាន់គួរសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនមូលបត្រ

មានមូលហេតុជាច្រើន​ សម្រាប់វិនិយោគិនក្នុងសម្រេចចិត្តបើកគណនីជួញដូរនៅ ក្រុមហ៊ុនមូលបត្រដែលគួរបើក។ នៅក្នុងប្រទេសកម្ពុជាជំរើសច្រើននៃក្រុមហ៊ុនមូលបត្រនឹង នាំឲ្យមានភាពបត់បែនបន្ថែមទៀតចំពោះវិនិយោគិន ប៉ុន្តែជំរើសដ៏ត្រឹមត្រូវគឺមានសារៈសំខាន់ ពីព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់ភាពផលប្រយោជន៍ ក៏ដូចជាប្រាក់ចំណេញពីសកម្មភាព វិនិយោគ។

ផ្អែកតាមអ្នកជំនាញវិនិយោគ លក្ខណះសំខាន់គួរសម្រេចចិត្តជ្រើសរើសរួមមាន៖

1​) ក្រុមហ៊ុនមូលបត្រដែលមានដំណើរការស្របច្បាប់​ និងមានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជាដែលមានសេវាឈ្មួញជើងសាមូលបត្រ

2) ក្រុមហ៊ុនមូលបត្រធំ មានបទពិសោធន៍ នឹង​ កេរិ៍្តឈ្មោះ​

3) ធនធានមនុស្សមានចំណេះដឹងខ្ពស់ និងបទពិសោធន៍យូរឆ្នាំ

4) គុណភាពសេវាកម្មល្អ ឆ្លើយតបនឹងតម្រូវការវិនិយោគិន

5) តម្លៃសេវាសមរម្យ និងមានគុណភាព

ក្រៅពីកត្តាសំខាន់ទាំងនេះ វាអាស្រ័យស្ថានភាពជាក់ស្តែងរបស់វិនិយោគិនផ្ទាល់។​​ រាល់វិនិយោគិនមានតំរូវការដែលខ្លួនចង់បាន រួមជា៖

1) ក្រុមហ៊ុនមូលបត្រ​ មានសេវាច្រើនមកពីប្រព័ន្ធព័ត៍មានវិទ្យា​ទំនើបដែលនឹងផ្តល់ នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន។​តួយ៉ាងដូចនៅក្នុងទីផ្សារមូលបត្រកម្ពុជាសព្វថ្ងៃ ដែលមានតំរូវការខ្ពស់​ដូចនេះសេវាកម្ម ទាំងនេះ នឹងផ្តល់ឪកាសជូនវិនិយោគិនដើម្បីវិនិយោគលើមូលបត្រកម្មសិទ្ធនេះ។​

2) ក្រុមហ៊ុនមូលបត្រដែលមានការជួយជ្រុំជ្រេញពីធនាគារ​ ឬស្ថាប័នហិរញ្ញវត្ថុធំៗ

3) ​បុគ្គលិកមានភាពស្និតស្នាល រួសរាយរាក់ទាក់ និង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

4) ការិយាល័យកណ្តាល សាខា​របស់ក្រុមហ៊ុនដែលជិតកន្លែងធ្វើការ​ឬគេហដ្ឋាន​របស់ លោកអ្នក។​ជាពិសេសគឺសេវាកម្មជួញដូរតាមប្រព័ន្ធអេឡិចត្រូនិច (Trading Online Service) ដែលនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតជូនវិនិយោគិន។

ជារួម ការជ្រើសរើសក្រុមហ៊ុនមូលបត្រធំៗ មានកេរិ៍្តឈ្មោះ​​នឹងសមត្ថភាពខាងហិរញ្ញវត្ថុដើម្បី​ជួយវិនិយោគិនគឺ សុទ្ធតែមានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ យកចិត្តទុកដាក់​ទៅលើអតិថិជន ហើយសុវត្តិភាពប្រាក់បញ្ញើសំរាប់ជួញដូរនិង​មូល​បត្រ របស់អតិថិជនគឺជាចំនុចសំខាន់បំផុត។

/

អត្ថន័យរបស់គណនីធនាគារចំពោះប្រតិបត្តិការមូលបត្របច្ចុប្បន្ន គណៈកម្មការមូលបត្រមិនបានតម្រូវឲ្យវិនិយោគិនត្រូវបើកគណនីធនាគារ នៅធនាគារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA)​។ ស្របតាមយន្តការនៃការគ្រប់គ្រង  សាច់ប្រាក់របស់អតិថិជនទោះបីជាត្រូវបានផ្តាច់ចេញ ពីគណនីរបស់ក្រុមហ៊ុនមូលបត្រ ក៏ដោយ ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមូលបត្រ។ អាចនិយាយបានថា ប្រាក់បញ្ញើរនៅក្រុមហ៊ុនមូលបត្រមិនមានការធានា និងគ្រប់គ្រងពីធនាគារជាតិនៃកម្ពុជា (NBC)។

ចំពោះបទពិសោធន៍នៅវៀតណាម​ និងប្រទេសមួយចំនួនទៀត CVS​ បានឲ្យដឹងថា ការបើក គណនីធនាគារដើម្បីជួញដូរមូលបត្រនឹងនាំមកនូវភាពងាយស្រួលជាច្រើនដល់ វិនិយោគិន ក្នុងនោះរួមមានចំនុចមួយចំនួនដូចខាងក្រោម៖

  • - ងាយស្រួលក្នុងការផ្ទេរ ឬទទួលប្រាក់ក្នុងដំណាក់កាល IPO (រួមបញ្ជូលទាំងការផ្ទរប្រាក់ ត្រឡប់ ទៅវិញនៅពេលដែលមិនជោគជ័យក្នុងការទិញមូលបត្រកម្មសិទ្ធ) និង ការលក់ មូលបត្រជាដើម
  • - ងាយស្រួលក្នុងការបង្វែរទិសដៅវិនិយោគ (វិនិយោគទៅលើមូលបត្រ, តម្កល់ប្រាក់)
  • - អាចដាក់ ដក និងផ្ទេរលុយតាមរយៈការដាក់បញ្ជាទៅធនាគារ
  • - ធានានូវសុវត្តិភាពសាច់ប្រាក់ ខណៈពេលដែលមិនមាន​ការជូញដូរ
  • - ទទួលបានការប្រាក់ពីធនាគារ
  • - អាចជួញដូរតាម ប្រព័ន្ធអ៊ីនធឺណេត ជំនួសអោយការមកកនែ្លងជួញដូរដោយផ្ទាល់ តាមរយៈសេវាកម្ម Internet Bankingដូច្នេះ បើទោះបីជាមិនមានការតម្រូវបើកគណនីធនាគារ ប៉ុន្តែវិនិយោគិនគួរតែបើក គណនីធនាគារ (អនុសាស្រ្ត របស់CVS) ។​

ប្រភព៖ CVS