គ្រឿងផ្សំ-ត្រសក់ចិតសំបក ហាន់ជាចំណិតវែងៗ ១ចានចង្កឹះ -ឆៃថាវហាន់ជាចំណិតស្តើងៗ ១ចានចង្កឹះ -ជីរអង្កាម ១ក្តាប់ដៃ -ស្បែកជ្រូកស្ងោរហាន់ ១/២ចានចង្កឺះ -ថ្លើមជ្រូក ហាន់ ១/២ចានចង្កឺះ -ពងមាន់ឬពងទារស្ងោរ ៣គ្រាប់
គ្រឿងផ្សំទឹកញាំ -ក្រូចឆ្មា ៣ផ្លែ -ខ្ទឹមស១០កំពឹស -ម្ទេសខ្មាំង ហាន-ទឹកខ្មេះ -ទឹកត្រី -ស្ករស -ប៊ីចេងអ ឬ ម្សៅស៊ុបរ៉តឌី សម្រាប់ផ្សំរសជាតិ។
វិធីធ្វើៈ ដំបូង បុកខ្ទឹមស ម្ទេសខ្មាំង ឱ្យម៉ដ្ឋ ដាក់ទឹកក្រូចឆ្មា ស្ករស ទឹកត្រី ប៊ីចេង ឬ ម្សៅស៊ុបរ៉តឌី ភ្លក្សរសជាតិមើល ឱ្យមានរសជាតិជូរ ប្រៃ ផ្អែម ហឺរល្មម រួចច្របល់ ជាមួយគ្រឿងផ្សំបន្លែនិង សាច់ ដែលបានត្រៀមទុក ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian