គ្រឿងផ្សំ -សាច់ជ្រូក -ត្រីប្រមា-ពងទា ២គ្រាប់ -ប្រេងឆា -ស្លឹកខ្ទឹម -ត្រសក់ -ប៉េងប៉ោះ -សណ្តែកគួរ -ស្ពៃក្តោប

width=456

គ្រឿងផ្សំរសជាតិ -ប៊ីចេង ១ស្លាបព្រាកាហ្វេ -ស្ករស ៣ស្លាបព្រាកាហ្វេ -ម្រេច ១ចុងស្លាបព្រាកាហ្វេ

របៀបរៀបចំបន្លែ  -ត្រសក់លាងទឹក រួចហាន់បញ្ឆិតជាបន្ទះល្មម -សណ្តែកកួរលាងទឹក រួចហាន់ជាកំណាត់ៗប្រវែង១០សង់ទីម៉ែត្រ -ស្ពៃក្តោប និងប៉េងប៉ោះលាងទឹកឱ្យស្អាត រួចហាន់ជាដុំៗ

វិធីធ្វើ ដំបូង យកសាច់ជ្រូកលាងទឹកឱ្យស្អាតចិញ្រ្ចាំឱ្យម៉ត់  រួចយកត្រីប្រមាលាងទឹកស្អាត ហើយយកស្បែកត្រីចេញ ទុកតែសាច់មកចិញ្ច្រាំឱ្យម៉ត់ ជាមួយសាច់ជ្រូក។ បន្ទាប់មក   គោះពងទា ដាក់សាច់ជ្រូក ត្រី និង ដាក់ស្លឹកខ្ទឹម រួចដាក់គ្រឿងផ្សំរសជាតិ   ទើបកូរឱ្យសព្វ រួចចៀនជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian