តាមប្រភពពី Pocket-lint, ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ បានរៀបចំបញ្ចេញនូវគំរូស្មាតហ្វូនពីរពណ៌ថ្មីទៀត នៅលើទីផ្សារប្រទេសអង់គ្លេស ដែលរួមមានពណ៌ខៀវទឹកសមុទ្រ និងពណ៌ក្រហមស្រស់បន្ថែមពីលើពណ៌ខ្មៅ និងប្រាក់ ដែលកំពុងចរាចរលើទីផ្សារបច្ចុប្បន្ន។ ក្នុងនោះ version ពណ៌ក្រហមត្រូវបាន HTC អចេតនាធ្វើឲ្យបែកធ្លាយ ឲ្យយើងបានឃើញ នៅថ្ងៃបង្ហាញខ្លួន One រីឯ version ពណ៌ខៀវវិញ មិនដែលត្រូវបានពួកគេរំលឹកដល់ឡើយ មុននេះ។

/

រូបភាពច្នៃរបស់ HTC One ពណ៌ខៀវ

ការដែលបញ្ចេញ version ពិសេសៗជាមួយពណ៌ប្លែកៗ ស្រស់ស្អាតនោះ វាមិនមែនជារឿងចម្លែកកម្របានឃើញអ្វីនោះទេ ជាមួយ HTC ពេលដែលក្រុមហ៊ុនធ្លាប់បានដាក់លក់ 50 គ្រឿង HTC Legend ពណ៌ក្រហម និង One S ពណ៌ស្វាយ សំរាប់សុភាពនារីហើយនោះ។

/

បើតាមហាងលក់រាយមួយរបស់អង់គ្លេស តំលៃលក់របស់ HTC One ពណ៌ក្រហមទំហំ 32 GB គឺមានតំលៃជាង 500 ផោន ប្រហាក់ប្រហែលពណ៌ខ្មៅ និងប្រាក់ ដែលបាន ដាក់លក់មុននេះ។ ជាក់ស្តែង ពេលវេលាពិតប្រាកដ ក្នុងការបញ្ចេញលក់ Version ពិសេសពណ៌ថ្មីទាំងពីរនេះ នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយ៕

ដោយ៖ សិលាប្រភព៖ VE