ទឹកឃ្មុំ ពាក្យនេះបើលោកអ្នកស្ដាប់ទៅនៅស្រុកយើងគឺពិបាករកទឹកឃ្មុំសុទ្ធបានណាស់ព្រោះវាកម្រមានហើយច្រើនតែថ្លៃ។ តែលោកអ្នកមានដែលដឹងទេថាហេតុអ្វីបានជាទឹកឃ្មុំមានតម្លៃថ្លៃ?នេះមិនមែនត្រឹមតែវាជារបស់ធម្មជាតិដែលកម្រកើតមាននោះទេ ប្រសិនបើជាគេមានកសិដ្ឋានចិញ្ចឹមឃ្មុំយកទឹកនោះគឺវាងាយស្រួលទៅវិញទេ តែអ្វីដែលធ្វើអោយវាមានតម្លៃនោះគេទឹកឃ្មុំនេះជាឧសថមួយមុខដែលត្រូវបានមនុស្សយកមកប្រើប្រាសតាំងពីសម័យបុរាណមកម្លេះ។ទឹកឃ្មុំមានជាតិស្ករ ២ ប្រភេទគឺ ដឹកថូស និង ហ្វ្រាក់ថូស និងថែមទាំងផ្ទុកទៅដោយជាតិវីតាមីនជាច្រើនដូចជា B, B1, B12, K1 និងវីតាមីន C ហើយនៅរូមមានជាតិអំបិលរ៉ែ ជាតិខ្លាញ់ អាស៊ីដអាមីណូ ស័ង្កសី និងទង់ដែង។ ទឹកឃ្មុំត្រូវបានយកមកផ្សំជាឧសថដែល មានប្រភពចេញពីជនជាតិចិនហើយបានសាយភាព ចេញមកពិភពខាងក្រៅតាមរយៈអ្នកចេញរកថ្នាំឬសឈើចិន។ប្រជាជនចិនប្រើទឹកឃ្មុំដើម្បីព្យាបាលអាការៈ ក្ដៅខ្លួន ជំនួយក្រពះ ផ្សះដំបៅក្រពះ បណ្ដេញជាតិពុលចេញពីក្នុងខ្លួន បំបាត់ក្អកជាដើមនិងនៅមានប្រយោជន៍ច្រើនទៀត។ នៅអាមេរិកខាងជើងក្រុមគ្រូពេទ្យបានអោយអ្នកជំងឺដែលចង់ថែរក្សាសុខភាពហូបនំប៉័ងលាបទឹកឃ្មុំជារៀងរាល់ថ្ងៃដើម្បីការពារការឡើង កូឡេសស្តេរ៉ល ការពាររោគបេះដូង។ សម្រាប់រឿងផ្លូវភេទអ្នកដែលមានបញ្ហាខ្សោយសមត្ថភាពផ្លូវភេទគួរណាទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃអោយបាន ២ ស្លាបព្រាបាយរួមផ្សំជាមួយការហាត់ប្រាណនិងហ្វឹកហាត់រាល់ថ្ងៃ ដើម្បីអោយសមត្ថភាពផ្លូវភេទមានភាពប្រសើរឡើង។ ការផឹកទឺកឃ្មុំលាយជាមួយនឹងទឹកក្ដៅឧនៗ កន្លះម៉ោងមុនអាចទប់ស្កាត់ការកើនជាតិអាស៊ីតក្នុងក្រពះ។ នារីដែលមករដូវមិនទៀង និងមានបញ្ហាឈឺចុកចាប់ មិនស្រួលខ្លួនក្នុងថ្ងៃមករដូវគួរណាទម្លាប់ផឹកទឹកឃ្មុំឆុងជាមួយទឹកធម្មតាមួយកែវ មុនចូលគេងជារៀងរាល់ថ្ងៃនោះរដូវនិងមកទៀងទាត់ និងមានអារម្មណ៍ស្រោះស្រាយ។តែមិនត្រូវផឹកទឹកឃ្មុំ ក្រោយពេលញុំាអាហារភ្លាមនោះទេព្រោះអាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើងរហ័ស។
ដោយ៖ លីកា