ប្រភពព័ត៌មានពី The Korea Times បានចេញផ្សាយថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាស់ឱ្យ Apple បានទទួលស្គាល់ថា ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍ និងផលិតអេក្រង់ Retina មានទំហំ ១២,៩អ៊ីន្ឈ៍ ដោយមានកម្រិតរីសូលូសឹន 2.160x3.840 ភិចសេល នៅកូរ៉េខាងត្បូង ដើម្បីបំពាក់ទៅលើ iPad ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញខ្លួន នៅប៉ុន្មានខែខាងមុខ។

/

iPad ​១២,៩​អ៊ិន្ឈ៍ និង​ Laptop

ក្រុមអ្នកវិភាគអះអាងថា iPad ដែលមានអេក្រង់១២,៩អ៊ីន្ឈ៍ នេះ គឺជាជំហានធំមួយ ក្នុងការផ្លាស់ប្ដូរស្រឡាយ Macbook Air ។ នៅក្នុងស្ថានភាពដែល iPhone និង iPad បច្ចុប្បន្ន លែងនៅជាផលិតផលខុសប្លែកពីគូប្រជែងមកពី Android ដូច្នេះ ក្រុមហ៊ុន Apple អាចនឹងបំពាក់ក្ដារចុច និងកូនកណ្ដុរគ្មានខ្សែ រួមនឹងការកែលំអមួយចំនួននៅលើ iOS ទៅឱ្យ iPad អេក្រង់១២,៩អ៊ីន្ឈ៍ ដើម្បីបន្ថែមប្រសិទ្ធិភាពសម្រាប់តម្រូវការការងារ។គួររំឭកថា មុននេះក៏មានព័ត៌មានមួយចំនួន និយាយថា iPad អេក្រង់១២,៩អ៊ីន្ឈ៍ នឹងបង្ហាញខ្លួនក្នុងរយៈពេល ៣ខែខាងមុខ។ ប្រសិនប្រការនេះក្លាយជាការពិត នោះ ឆ្នាំ ២០១៤ នឹងជាឆ្នាំដែលមានការផ្លាស់ប្ដូរធំ ព្រោះថា Apple មិនត្រឹមតែបង្កើនទំហំអេក្រង់របស់ iPad ប៉ុណ្ណោះទេ ប៉ុន្ដែ iPhone ក៏ត្រូវគេរំពឹងថា នឹងត្រូវបំពាក់អេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន Full HD ផងដែរ នេះបើតាមការវិភាគរបស់ក្រុមអ្នកជំនាញការ។

/

iPad ​១២,៩​អ៊ិន្ឈ៍ , iPad Air និង iPad mini

ទន្ទឹមនិង iPad រួមនិង iPhone អេក្រង់ធំ អ្នកគាំទ្រ  Apple ជាច្រើនថែមទាំងជឿថា នាឡេកា ឆ្លាតវៃ iWatch ក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងទីផ្សារ នៅឆ្នាំក្រោយ ជាមួយនិងអេក្រង់ OLED ទន់ មានអេក្រង់ ១,៥អ៊ិន្ឈ៍ ផ្គត់ផ្គង់ដោយ LG ។

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី​ ?

Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង chip Haswell, ថ្មល្អជាងមុន

Android ដណ្តើមបាន ៨១% ស្មាតហ្វូនបានលក់ចេញ ក្នុងពេល Windows Phone កើនបាន ១៥៦%

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ macrumors/PhoneArena