រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង​ព័ត៌​មាន​កាលពីរសៀល​ថ្ងៃទី​១៨ ធ្នូ លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ​បាន​​អនុញ្ញាត​ឱ្យ​ប្រតិភូ​សារព័ត៌​មាន​ថៃ​ចំនួន​១២​រូប​ ចូលជួប​សំដែង​​ការ​គួរសម​និង​ផ្លាស់​ប្តូរ​យោបល់​ពីអ្នក​សារ​​​ព័ត៌​មាន​​កម្ពុជា​មួយចំនួន​ ​​​ដែល​ធ្លាប់មាន​ទំនាក់ទំនង​​​គ្នា​ទៅវិញទៅ​មក​ ដើម្បី​​ពង្រឹង​អាជីព​អ្នក​សារព័ត៌​មាន​ក្នុង​ការ​យកព័ត៌​មាន ​ចៀស​វាង​​ការ​ផ្សព្វ​ផ្សាយ​ប្រាស​ចាក​ការពិត​នាំឱ្យ​កើត​មាន​បញ្ហា​ដល់​ប្រទេស​ទាំង​២ ។ សមាសភាព​ខាង​កម្ពុជា​មាន​មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​​ និង​តំណាង​សមាគម​ចំនួន​២​រូប គឺ​លោក​ប៉ែន សមិទ្ធិ និពន្ធ​នាយក​កាសែត​រស្មីកម្ពុជា​ និង​ជាប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ និង​លោក​សុខ​ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​សមាគម​អ្នក​សារ​ព័ត៌​មាន​​នៅ​កម្ពុជា។
លោក​រដ្ឋ​មន្ត្រី​ខៀវ កាញារីទ្ធ​ បានថ្លែង​ថា ​ស្ថានីយ​ទូរទស្សន៍​នៅ​កម្ពុជា​មាន​១២ស្ថានីយ​​ (១ជា​របស់​រដ្ឋ​ និង​១១ជា​របស់​​ឯក​ជន​) ហើយ​ស្ថានីយ​វិទ្យុ​នៅ​រាជធានីភ្នំពេញ​​ចំនួន​៥៣ស្ថានីយ ក្នុងនោះ​មាន​៣ស្ថានីយជារបស់​រដ្ឋ​ ​និង​សារព័ត៌​មាន​ទស្សនាវដ្តី​ចំនួន​៥០០​​ ក្នុង​នោះ​ក៏​មាន​សារព័ត៌​មាន​​អន្តរជាតិ​​​​ដែរ ។ ​ច្បាប់​សារព័ត៌មាន​ទូលំ​ទូលាយ​​ គឺ​ធានាឱ្យ​លាក់​ប្រភព​ព័ត៌​មាន​​ដើម្បី​រក្សា​សុវត្ថិភាព​ ឯការ​ត្រួតពិនិត្យ​ និង​ការ​បោះ​ពុម្ព​​គ្មាន​ការ​​ហាម​ឃាត់​។ កន្លង​មក​ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​តែងតែ​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ជំរុញ​​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ពីគ្នា​ទៅវិញ​ទៅ​មក​ឱ្យ​បាន​ញឹកញាប់​បន្តិច​ សំខាន់​ធ្វើ​ឱ្យ​ប្រជា​ជន​​យើង​ទាំង២យល់​ចិត្ត​គ្នា​កាន់​តែ​ច្បាស់​​។
លោក​ Wisuth Komwatcharapong ​ប្រធាន​​សមាគម​អ្នក​សារព័ត៌​មាន​ថៃ​ប្រចាំ​ក្រុង​បាង​កក​ បានថ្លែង​ថា ក្រុម​លោក​ដែលមាន​វត្ត​មាន​នៅ​ទីនេះ​គឺ​មាន​ទាំង​ទូរទស្សន៍​​ វិទ្យុ និង​សារព័ត៌​មានទាំងជាតិ​ និង​អន្តរ​​ជាតិ​ ហើយ​នេះជា​ឱកាស​​ល្អ​មួយ​ឱ្យ​យើង​ជួបគ្នា​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​​និង​ពង្រឹង​វិជ្ជាជីវៈ​យើង​ថែមទ ៀត​តាម​ប្រសាសន៍​ណែនាំ​របស់​នាយករដ្ឋ​មន្ត្រី​យើងទាំង២​ ។ ចំពោះសំណួរ​​ពី​ទស្សនៈ​នៃ​ការ​ផ្សាយ​កន្លង​មក​នាំ​​មានការ​យល់​ច្រឡំលើ​គ្នា​​ លោក​ប៉ែន សមិទ្ធិ បាន​បញ្ជា​ក់​ថា យើង​ទាំងអស់​គ្នា​​​កំពុង​តែចង់​ដឹង​ដូចៗ​គ្នា​ហើយ​រាល់​ព័ត៌​មាន​ដែល​ចេញ​​ផ្សាយ​កន្លងមក​ សំខាន់​ផ្តោត​លើ​ពណ៌​សម្បុរ​​ជាតិ​និយម​ហួស​ពេក។ ​យើង​ក៏​មាន​ការ​ជួប​គ្នា​ជជែក​គ្នា​ខ្លះ​ និង​​បានគិតថា យើងទាំង​អស់​​គ្នា​កំពុង​តែជិះ​ទូក​មួយ​អណ្តែតទឹក​មុជ​​​ងើបៗ​តាម​ទឹក​​រលក​តូចធំ​​ហើយ​ចំពោះ​សារ​ព័ត៌​មា ន​​កម្ពុជា​វិញ ប្រយ័ត្ន​​ប្រយែង​​ណាស់​រាល់​ការ​ផ្សាយ​ទើប​ពេល​នេះ​យើង​មាន​ការធូរ​ស្រាល​ទាំងអស់​គ្នា​ ។
លោក​រដ្ឋ​មន្ត្រី​​ខៀវ កាញារីទ្ធ​ បាន​ប្រៀប​​ធៀប​ថា កន្លង​មកអ្នក​សារព័ត៌​មាន​កម្ពុជា​-ថៃ​បានជួប​ប្រជុំ​​គ្នា​ជាញឹកញាប់​​នៅពេល​​សភាព​ការណ៍​​មានភាព​តានតឹង​ ដូចជា​ពេល​ថ្មីៗនេះ​​នៅ​សណ្ឋាគារ​​ភ្នំពេញ​ ដែល​មាន​លោក​អាលុុង​កន​ កុលបុត្រ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ថៃ បាន​មក​ចូល​​រួមពង្រឹង​វិស័យ​សេដ្ឋ​កិច្ច​ថែម​ទៀត​តាម​រយៈ​សារព័ត៌​មាន ។ ​រាល់​ការ​ចេញ​​ផ្សាយ​​​របស់​សារព័ត៌​មាន​នៅ​កម្ពុជា​មិន​ដែល​សរសេរ​ឱ្យ​​ប្រជា​ជន​និង​មន្ត្រីខ្មែរ​​ស្អ ប់​​ថៃ​ឡើយ​​ដែល​ចំណុច​នេះ​ លោក​សុំ​សរសើរ​​ ព្រោះ​តែ​ង​តែនាំគ្នា​ទប់​ស្កាត់​​បញ្ហា​បាន​​ ​នៅ​កម្ពុជា​​ក៏​មាន​ពួក​ជ្រុល​និយម​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៃដែរ តែរាជ​រដ្ឋា​ភិបាល​មិនអនុញ្ញាត​​ ព្រោះ​វាជា​ការ​បញ្ឆេះ​រវាង​ប្រទេស​ទាំង២ ។​
លោក​ប្រូយ សម្បត្តិ អនុប្រធាន​​សមាគម​ សារព័ត៌​មាន​​ថៃ​បាន​បង្ហាញ​សកម្មភាព​រវាង​អ្នក​សារព័ត៌​មាន​ថៃ-កម្ពុជា​ ដែល​នៅជាមួយ​គ្នា​ជាង​៧ឆ្នាំមក​ហើយ​បន្ទាប់ពី​មាន​ការ​ដុត​ស្ថានទូត​ថៃ​កន្លងមក​ ហើយ​​រាល់​ការ​ចូល​មក​ក្នុង​ប្រទេស​​កម្ពុជា​នោះ​ក៏​មាន​​ការជំរុុញ​សំរប​សំរួល​ពីលោក​រដ្ឋ​មន្ត្រី​ផង​ដែ រ សំខាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រីហេង សំរិន បាន​ឱ្យ​កិត្តិយស​យ៉ាង​ខ្លាំង​ដល់​អ្នក​សារ​ព័ត៌​​​មាន​យើង​ទាំងអស់​គ្នា។ ​ពេល​នេះ​ខាង​ភាគី​​ថៃ​កំពុង​រៀបចំ​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​​​ថែម​​ទៀត​ដល់​អ្នក​​សារព័ត៌​មាន​​ក ្រោយៗ ​ដែល​មាន​​ភាពទន់​ខ្សោយ​​ឱ្យ​មាន​គុណភាព​ដូច​រៀម​ច្បង​ចាស់ៗ ​ដើម្បី​បន្តរក្សា​សុខ​សន្តិភាព​ដល់​ប្រជាពល​រដ្ឋ​យើងទាំង​អស់​គ្នា​ ហើយ​ពេលនេះ​ក៏​គ្មាន​ប្រទេស​ណា​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​នឹងគ្នា​ដូចថៃ-កម្ពុជា​ដែរ​ក្នុង​អាស៊ាន​នេះ ។​
ភាគី​ទាំង២​បាន​លើក​យក​ការ​ផ្សាយ​បែប​អបិយ​ជំនឿ​ និងមន្ត​អាគម​មក​ពិភាក្សា​គ្នា​ផង​ដែរ​ ព្រោះ​វា​ជា​ប្រភេទ​បែប​រក​ផល​ប្រយោជន៍​បុគ្គល​តែ​ប៉ុណ្ណោះ​ ។ ឯបញ្ហា​ផ្សេងទៀត​ដូចជា​ ប្រព័ន្ធ​វ៉េប​សាយ Weekly ឬ Facebook តើ​យើង​ត្រូវ​​ដោះ​ស្រាយ​តាម​វិធី​ណា ដើម្បី​រក្សា​កុំ​ឱ្យរាល់​ព័ត៌​មាន​​គ្មាន​ប្រភព​ច្បាស់​លាស់​ការពិត​នោះ​វា​រីក​រាល​ដាល​នាំឱ្យ​កើត​បញ្ហ ា​ដល់​សង្គម​ និង​ប្រទេស​ជាតិ​យើង​ទាំង២​ទៀត ។ លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​​​ជា​ចុង​ក្រោយ​ថា​ នៅ​ឆ្នាំ​ខាង​មុខ​នេះ​នឹង​ប្រមូល​​អ្នកសារព័ត៌​មាន​កម្ពុជា-ថៃ​រួមគ្នា​ធ្វើ​បុណ្យ​​កឋិន​មួយ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​​នៅ​​តាម​ព្រំដែន​នោះ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹងគ្នា​ថែមទៀត​ ៕