ទំព័រ Washington Post កាលពីថ្ងៃទី ១២កាក្កដា បានចេញផ្សាយថា នគរបាលម្នាក់នៃកងកម្លាំងការពារដោយម៉ូតូ របស់សេតវិមាន នៅក្នុង Washington កំពុងត្រូវបានស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ថា បុរសនេះបានគំរាមសម្លាប់ភរិយាប្រធានាធិបតិអាមេរិក លោកស្រី Michelle Obama។

កាលពីថ្ងៃទី ១២កាក្កដា កន្លងទៅ មិត្តរួមការងាររមួយចំនួនបានឮមន្ដ្រីនគរបាលខាងលើ ប្រកាសថា នឹងសម្លាប់ភរិយារបស់លោកប្រធានាធិបតិអាមេរិក។ ក្រោយមក មន្ដ្រីនគរបាល ខាងលើនេះ ក៏បានបញ្ចេញរូបថតក្នុងទូរស័ព្ទរបស់ខ្លួន បង្ហាញពីប្រភេទកាំភ្លើងដែលខ្លួននឹងប្រើប្រាស់សម្រាប់គម្រោងធ្វើឃាតនោះ។
លោកស្រី Gwendolyn Crump អ្នកនាំពាក្យរបស់ការិយាល័យនគរបាល Washington D.C មានប្រសាសន៍ថា ពួកគេទទួលបានការចោទប្រកាន់ខាងលើ ហើយមន្ដ្រីមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតករណីនេះ។
បច្ចុប្បន្ន ករិយាល័យរបស់ភរិយាប្រធានាធិបតិ Obama បានបដិសេធក្នុងការអធិប្បាយចំពោះការគំរាមខាងលើនេះ ដោយទុកអោយសមត្ថកិច្ចជាអ្នកស្រាវជ្រាវ៕