ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤៨នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ដ៏កម្រ រអិលបាក់ដី នៅទីតាំង កន្លែងចាក់សំរាមដ៏ធំមួយ នៅជាយក្រុងប្រទេស Ethiopia ទីក្រុង Addis Ababa នេះបើយោងតាមការគូសបញ្ជាក់ ពីសម្តីមន្រ្តីផ្លូវការ។
ប្រភពបន្តឲ្យដឹងថា មនុស្សជាច្រើននាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ចាប់តាំងពីមានករណី រអិលបាក់ដី នៅទីតាំងចាក់សំរាម នាយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ ពលរដ្ឋពីទីតាំងកើតហេតុអោយដឹង ថា ប្រជាជន ១៥០នាក់ បានមានវត្តមាន នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។ ជាលទ្ធផល ផ្ទះ ជាច្រើនខ្នង ត្រូវបានកប់ក្រោមគំនរសម្រាមរាប់ពាន់តោន ក្រោយពីរអិលបាក់ដី ។ គួររំឮកថា ទីតាំង កើតហេតុ ត្រូវបានប្រើប្រាស់ជាកន្លែងចាក់សម្រាមរបស់ទីក្រុង Addis Ababa ទាំងមូលអស់រយៈ ពេលជាង ៥ ទសវត្សមកហើយ ។ អ្នកនាំពាក្យសាលាក្រុង បានគូសបញ្ជាក់ដល់សារព័ត៌មាន AP ឲ្យ ដឹងថា ក្មេងៗជាច្រើន ក៏បានស្លាប់បង់ជីវិតដូចគ្នាដែរ ខណៈមានភាពភ័យខ្លាចថា តួរលេខអាចនឹង កើនឡើងជាបន្តបន្ទាប់ទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី