ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេសហ្វីលីពីន Rodrigo Duterte តិះដៀលសាជាថ្មីទៀតហើយទៅ លើបណ្តាសមាជិកសភាពអឹរ៉ុប បន្ទាប់ពីពួកគេបានធ្វើការរិះគន់ទៅលើចំណាត់ការ បោសសម្អាតឧក្រិដ្ឋ កម្មគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន ស្របពេលដែល ប្រធានាធិបតី មាត់ឆៅ ចិត្តខ្លាំង Duterte ប្តេជ្ញាចិត្តឲ្យដឹងថា លោកនឹងសម្លាប់ឲ្យអស់ រាល់ជនឧក្រិដ្ឋរកស៊ីគ្រឿងញៀន ។ 

/

សារតិះដៀលសាជាថ្មីលើកនេះ ត្រូវបានលោក Duterte ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថា របស់ខ្លួន នៅយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅក្នុងប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីសភាពអឹរ៉ុប បានចេញសេចក្តីសំរេច មួយកាលពីសប្តាហ៍មុន ពាក់ព័ន្ធទៅនឹងការថោ្កលទោស ក្នុងការសម្លាប់មនុស្សច្រើនហួសហេតុ ក្រៅ ប្រព័ន្ធតុលាការ ។ ខ្ញុំមិនយល់ ពួកចំកួត (ឆ្គួត) ទាំងនេះសោះ ហេតុអ្វីបានជាពួកគេព្យាយាម រំខានដល់ ថ្នាក់នេះ? ម៉េចមិនគិតតែការងារអ្នកឯងទៅ លោក Duterte តិះដៀលចំៗ ដល់សមាជិកសភាអឹរ៉ុប ស្រប ពេលដែលពាក្យតិះដៀល ដ៏គ្រោកគ្រៀតទាំងនេះ គឺជាពាក្យសាមញ្ញរបស់លោកហើយ ព្រោះថាជាញឹក ញាប់ បុរសខ្លាំងហ្វីលីពីន Duterte តែងតែតិះដៀល នរណាក៏ដោយចុះ ឲ្យតែរិះគន់ នយោបាយរបស់ លោក ។ ប្រធានាធិបតី ប្រទេស ហ្វីលីពីន លោក Duterte បានចូលកាន់តំណែងផ្លូវការ កាលពីពាក់ កណ្តាលឆ្នាំកន្លងទៅនោះ ខណៈយុទ្ធនាការក្តៅរបស់លោក ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀន នោះតែងតែរងនូវការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ។ ទោះជាយ៉ាងណាក៏ដោយចុះ​ លោក Duterte គម្រាមឲ្យដឹងថា នឹងធ្វើឲ្យប្រទេសហ្វីលីពីន ក្លាយទៅជារដ្ឋ តម្រួតខាងចាប់គ្រឿងញៀន ។ 

/

ប៉ូលីសធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ឧក្រិដ្ឋកម្មគ្រឿងញៀន ច្រើនជាង ២៥០០នាក់ ត្រូវបានសម្លាប់ ខណៈ អង្គការឃ្លាំមើលសិទ្ធមនុស្ស ឲ្យដឹងថា មិនត្រឹមតែ ២៥០០នាក់នោះទេ តែច្រើនជាង ៥០០០នាក់ ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការ បោសសម្អាតគ្រឿងញៀន របស់ប្រធានាធិបតីរូបនេះ ។ អង្គការឃ្លាំមើល សិទ្ធមនុស្ស និងលើកលែងទោសអន្តរជាតិ បានព្រមានលោក Duterte ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ខណៈពេលដែលប៉ូលីស រងនូវការចោទប្រកាន់ ថាបានសម្លាប់មនុស្ស ដោយសម្ងាត់ ។ 

តែទោះជាយ៉ាងណាក៏ដោយចុះ អំឡុងថ្លែងសុន្ទរកថា តិះដៀល សមាជិកសភាអឹរ៉ុប កាលពីយប់ថ្ងៃ អាទិត្យ ម្សិលមិញនេះ លោក Duterte ព្រមានថា ជនឧក្រិដ្ឋគ្រឿងញៀន ជាច្រើនផ្សេងទៀត អាចនឹងត្រូវ សម្លាប់ ។ លោកគូសបញ្ជាក់ច្បាស់ៗឲ្យដឹងថា មនុស្សច្រើននាក់ផ្សេងទៀត នឹងស្លាប់ ហើយខ្ញុំបញ្ជាក់ ដដែលខ្ញុំនឹងមិនឈប់នោះទេ ហើយខ្ញុំនឹងបន្តបេសកម្មការងារនេះបន្តទៀត រហូតដល់ មេរត់ពន្ធគ្រឿង ញៀននៅហ្វីលីពីន ត្រូវបានសម្លាប់ និងគ្មានវត្តមាននៅក្នុងប្រទេសទៀតនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA