
គ្រឿងផ្សំ៖ -សាច់មាន់-ដំឡូងជ្វាឫដំឡូងបារាំង -ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)-ខ្ទឹមបារាំង-គល់ស្លឹកគ្រៃហាន់ស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមសខ្ទឹមក្រហម -សណ្តែកដីលីង-ម្ទេសឆ្អើរ-គ្រឿងការី-ខ្ទិះដូង-ប្រហុកឫកាពិ-ស្ករសអំបិលទឹកត្រី
របៀបធ្វើ៖ -កាប់សាច់មាន់ជាដុំ-ចិតសំបកដំឡូងហើយកាត់ជាដុំៗ។បើប្រើដំឡូងជ្វាត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ) -ចិតសំបកត្រប់ហើយចិតជាដុំៗ-ខ្ទឹមបារាំងបកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក -កាត់ត្រប់ជាដុំៗ-ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ (ដើម្បីកុំឱ្យហឹរពេក) អោយម៉ត់។ -បុកឫកិនគល់ស្លឹកគ្រៃហាន់ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមសខ្ទឹមក្រហមសណ្តែកដីលីងរួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំនិងគ្រឿងការី។ -ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុក និង ប្រហុកចិញ្ច្រាំចូលលឺងច្របល់ចូលគ្នារួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រីអំបិលស្ករបិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយទើបដាក់ដំឡូង និង ត្រប់ចូល ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូលភ្លក់ប្រៃផ្អែមរួចជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian