តាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMArena ជាមូលដ្ឋានគឺថ្មរបស់ iPhone 5c ត្រូវបានក្រុមហ៊ុនផលិតធ្វើការអាប់ឌេត (Update) ក្នុងគោលបំណងដើម្បីដំឡើង Performance នៃការប្រើប្រាស់ឲ្យបានល្អជាងមុន។ ប៉ុន្តែ លទ្ធផលពិសោធជាក់ស្តែង បែរជាបង្ហាញឲ្យឃើញថា iPhone 5 ទើបជាស្មាតហ្វូនដែលទទួលបានជ័យជំនះ ក្នុងការពិសោធន៍ រយះពេលនៃការប្រើប្រាស់ថ្ម នេះ។
ការពិសោធន៍ដំបូង គឺការហៅ 3G ហើយជាលទ្ធផល, iPhone 5c ធ្វើបានល្អជាងច្រើនបើប្រៀបជាមួយ iPhone 5។
ការពិសោធន៍ទីពីរ យើងឃើញថា iPhone 5c ក្នុងការប្រើប្រាស់អ៊ីនធឺណេត គឺមានរយះពេលតិចជាងថ្មរបស់ iPhone 5។
ហើយជាចុងក្រោយ គឺការពិសោធន៍រយះពេលប្រើប្រាស់នៃថ្ម ទៅលើការមើលវីដេអូ។ ជាលទ្ធផលថ្មរបស់ iPhone 5c នៅតែបន្តចាញ់ (ប្រើប្រាស់បានរយះពេលតិចជាង) iPhone 5 ។
សរុបមក ជាមួយ iOS 7 និងការអាប់ឌេតមួយចំនួន (តិច) នៅលើ iPhone 5c គឺមានលទ្ធផលល្អជាង iPhone 5 តែរយះពេលនៃការនិយាសន្ទនាទូរស័ព្ទ ប៉ុណ្ណោះ។ ក្រៅពីនេះ និយាយរួមទៅiPhone ជំនាន់ថ្មី នៅមិនទាន់អាចបំពេញនូវក្តីសង្ឃឹម (តម្រូវការ) លើបញ្ហារយះពេលនៃការប្រើប្រាស់ថ្ម នៅឡើយទេ។
ជាក់ស្តែង បើតាមប្រភពពី GSMArena ដដែលបានឲ្យដឹងថា ដោយសារតែ iPhone 5c ដែលពួកគេប្រើក្នុងការពិសោធន៍នេះ បានជួបនូវបញ្ហាមួយចំនួន ជាមួយនឹង Mode Stand-by ដូច្នេះលទ្ធផលខាងលើនេះ មិនអាចសន្មតថា ត្រឹមត្រូវច្បាស់លាស់ ទាំងស្រុងនោះទេ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?- រូបភាព iPad Mini ជំនាន់ថ្មី មាន Sensor Scan ក្រយៅដៃ និងមានពណ៌ទឹកមាស- iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vreview