ថ្មីៗនេះ ក្រុមបាល់ទាត់ Manchester City កំពុងពិចារណាក្នុងការយកកីឡាករ Luis Suarez ពីក្រុម Liverpool មកលេងឲ្យក្រុមរបស់ខ្លួននៅ ខែមករា នេះ។

លោក Mancini អ្នកដឹកនាំក្រុម Manchester City បានចាប់ផ្តើមធុញទ្រាន់ ហើយនិងចង់លក់កីឡាករ Mario Balotelli ពីក្រុមរបស់ខ្លួនដើម្បីទិញកីឡាករ Luis Suarez មកជំនួសវិញ។

width=251width=194

រូបភាព៖ កីឡាករ Suarez (ឆ្វេង) និង Balotelli (ស្តាំ)

ចំពោះតម្លៃខ្លួនកីឡាករ Suarez គឺថ្លៃដល់ទៅ ៥០លានផោន ដែលតំរូវឲ្យមានការស្មុគស្មាញ ក្មុងការចរចារទិញ។ ចំណែកឯក្រុម Liverpool វិញបានព្យាយាមបញ្ចុះបញ្ចូលក្នុងការពង្រឹងបន្តកុងត្រារវាង Suarez ឲ្យដល់ឆ្នាំ ២០១៧ បន្តទៀត៕

ដោយ៖ តុលាប្រភព៖ dailymail