តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Apple Inc. (AAPL) បានអោយដឹងថា ក្រុមហ៊ុននឹងចំណាយទឹកប្រាក់រហូតដល់ ៦០ លានដុល្លារដើម្បី កុំអោយក្រុមហ៊ុន Proview International Holdings Ltd. ផលិតទូរស័ទ្ទ Ipad (ចិន) បន្ដទៀត។
ក្រុមហ៊ុនបានបន្ដទៀតថា ក្រុមហ៊ុន ProviewInternational Holdings Ltd នេះ ជាក្រុមហ៊ុនមួយដែលមានទីតាំងនៅប្រទេស ចិន ហើយទើបតែដាក់ដំណើរការបានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ។

បើតាមសេចក្ដីរាយការណ៍របស់តុលាការខេត្ត Guangdong បានអោយដឹងថា បញ្ហាជម្លោះរវាងក្រុមហ៊ុន Apple Inc (USA) និងក្រុមហ៊ុន Proview International Holdings Ltd. មានការជំនុំជំរះគ្នា កាលពីថ្ងៃទី ២៥ កន្លងទៅនេះ ដែលក្រុមហ៊ុន Apple Inc ព្រមសងជម្ងឺចិត្ដជាទឹកប្រាក់ចំនួនខាងលើ ដល់ក្រុមហ៊ុន Proview ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Preview នៅមិនទាន់ធ្វើការសម្រេចចិត្តទទួលយកនូវលទ្ធផលនេះនៅឡើយ។

លោក Stan Abrams ជាមេធាវីផ្នែកកម្មសិទ្ទិបញ្ញា និងជាសាស្រ្ដាចារ្យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យក្រុង ប៉េកាំង បាននិយាយថា Ipad ជាផលិតផលទី ២ របស់ Apple ដែលបានចំណាយទឹកបា្រក់សម្រាប់វិនិយោគទុនរហូតដល់ ១១០.២ ពាន់លានដុល្លារ។ Ipad ក៏ជាទូរស័ទ្ទដែលមានទីផ្សារដ៏ធំក្នុងប្រទេសចិនផងដែរ ដូច្នេះការជជែកតវ៉ារវាងក្រុមហ៊ុនទាំងពីរ ក៏មានភាពលំបាក៕
នេះជាវីដេអូ ស្ដីអំពីបញ្ហរបស់ក្រុមហ៊ុនទាំងពីរ សូមចុចដើម្បីសា្ដប់ ៖
ដោយ៖ សារិនប្រភព៖ bloomberg