បន្ទាប់ពី Liverpool ផ្លាស់ប្តូរម្ចាស់ក្លឹបរួចរាល់ អស់រយៈពេល ៣ ឆ្នាំ រួចមក ថ្ងៃនេះម្ចាស់ក្លឹបJohn Henry បានប្រកាសលក់ក្លឹប Liverpool ហើយ ។

Exit?John Henry ម្ចាស់ក្លឹប Liverpool គឺជាមហាសេដ្ឋីអាមេរិច និងជាម្ចាស់ក្រុមហ៊ុន Fenway SportsGroup ផងនោះ បានដាក់លក់ក្រុម Liverpool ក្នុងតំលៃ ៣៥០ លានផោន ។ បើតាមសេចក្តីរាយ-ការណ៍របស់ The Sun បាននិយាយថា Liverpool មិនទាន់ប្រកាសពីអ្នក កំពុងចែចូវទិញក្លឹបនៅឡើយទេ តែគេដឹងថា ថៅកែប្រេងក្រុមហ៊ុន Saudi និង មហាសេដ្ឋី អាមេរិច ២ នាក់ទៀតកំពុងចង់បានក្លឹប Liverpool ។

Coincidence?បន្ទាប់ពីចំណាយប្រាក់អស់ ៣០០ លានផោនដើម្បីទិញក្លឹប និង ១៨៧ លានផោនទៀតសំរាប់ទិញកីឡាកររួចមក John Henry បានសង្ឃឹមថានឹងស្តារឈ្មោះ អោយក្រុម Liverpool ឡើយវិញតែផ្ទុយទៅវិញ Liverpool នៅតែមិនអាចងើបមុខឡើង ធ្វើអោយមហាសេដ្ឋី John Henry សំរេចចិត្តលក់ក្លឹប ក្នុងតំលៃ ៣៥០ លានផោន ៕

Cut

 

ដោយ ៖ កុសលប្រភព ៖ dailymail