Guinness World Records បានប្រកាសការបោះឆ្នោតលើកទី២ របស់លោក Barack Obama ជាប់ជាកំណត់ត្រា ដែលមានសារពត៌មានផ្សាយច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង និងមាន អ្នក likes ក្នុងគេហទំព័រ Facebook ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង។

width=442

ការផ្សាយពីការជាប់ឆ្នោតរបស់លោក ដែលមានរូបភាពលោក និងភរិយាលោកមានចំនួន ៦៨៧ ៤២៤ ដង ក្នុងពេល ២៤ម៉ោង កាលពី   ថ្ងៃទី៧ វិច្ឆិកា ដែលបានបំបែកកំណត់ត្រា Justin Bieber ដែលទទួលបានការផ្សាយត្រឹមចំនួន ២៥១ ៨៧៨ ដង ប៉ុណ្ណោះ ក្នុងថ្ងៃប្រារព្ធ ខួបកំណើតរបស់ Justin Bieber នៅថ្ងៃទី ១ មិនា ២០១២ ក្នុងគេហទំព័រ Facebook និង twitter៕

ដោយ៖ មិនា

ប្រភព៖ guinnessworld