ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៤វិច្ឆិកាម្សិលមិញនេះថា រឿងដ៏គួរអោយហួសចិត្ដមួយ ត្រូវបានកើតឡើង ខណៈដែលបុរសម្នាក់ បានតែងខ្លួនធើ្វជាមនុស្សស្រីអស់រយៈពេលរាប់ឆ្នាំ តែគ្នានអ្នកណាដឹង ពេលដឹងគឺបុរសនោះ បានចាប់នារីម្នាក់រំលោភទៅហើយ។

width=450

លោក Pinki Pramanik មានវ័យប្រហែលជា ៣៥ឆ្នាំ ត្រូវបានប៉ូលីស ទីក្រុង West Ben-gal ធ្វើការឃាត់ខ្លួនភ្លាមៗ ស្របពេលដែលលោកបាន តែងខ្លួនជាស្រី ដែលធ្វើអោយមនុស្សស្រីជាច្រើននាក់ មានការទុកចិត្ដចំពោះលោក។ ទីបំផុតខ្លាលាក់ក្រចករូបនេះ ជាមនុស្សប្រុសសោះ ហើយបានប្រព្រឹត្ដនូវអសីលធម៌ ចំពោះនារីមា្នក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ។

width=450លោក Pinki Pramanik

តាមការអោយដឹងពីក្រុមប៉ូលីស  លោក Pinki Pramanik គឺមានឈ្មោះជាកីឡាការនី ល្បីបំផុតនៅប្រទេសឥណ្ឌា និងនៅអាស៊ី នោះគឺដោយសាររូបគេធា្លប់ឈ្នះក្នុងកម្មវិធីប្រកួត Women's relay gold medal ឆ្នាំ ២០០៦ ​ ឈ្នះកម្មវិធី Women's​ 800m world ឆ្នាំ ២០០៩ និងឈ្នះការប្រកួត Indoor, Outdoor ជាច្រើនផ្សេងទៀត៕ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនូវមិនទាន់ដឹងច្បាស់ថា តុលាការក្រុង West Bengal ដាក់ព័ន្ធនាគារ បុរសបន្លំខ្លួននេះ ប៉ុន្មានឆ្នាំដែរ៕

ដោយ៖ មឿនប្រភព៖ dailymail