/

ភ្នំពេញៈ ផ្លូវមួយខ្សែប្រវែង ៥៧៤ម៉ែត្រ    ស្ថិតនៅក្នុងភូមិស្រែញរ៍ និងភូមិឃ្លះ សណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ   កាលពីព្រឹកថ្ងៃទី០២ ខែឧសភា  ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនា ផ្លូវនេះជាផ្លូវបេតុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមអបអរសាទរពីសំណាក់ ប្រជាពលរដ្ឋប្រមាណ១០០០នាក់។តាមរបាយការណ៍របស់ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ  បានឲ្យដឹងថា    ទោះបីជាខណ្ឌដង្កោ ស្ថិតនៅជាយរាជធានីភ្នំពេញ      ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ពី    សាលារាជធានីភ្នំពេញក្រោមការដឹកនាំដោយ ឯកឧត្តម​ កែប ជុតិមា   ការអភិវឌ្ឍន៍  និង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតែមានបន្តឥតឈប់ឈរពីមួយថ្ងៃ    ទៅមួយថ្ងៃ។  នេះជាលើកទី២ហើយ ខណ្ឌដង្កោបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ទៀតដែលមានប្រវែង៥៧៤មែត្រ នឹងត្រូវពង្រីកទទឹងផ្លូវឲ្បបាន ៦មែត្រ    មានកម្រាស់ ១២សង់ទីមែត្រ ជាចំណងដៃឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់។ លោកអភិបាលខណ្ឌ  បានបន្តទៀតថា ការស្ថាបនាផ្លូវបេតុង មួយខ្សែនេះ   គឺពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅ ភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ រួមទាំងបងប្អូនដែលនៅជុំវិញទីនោះ ក្នុងការធ្វើដំណើរប្រកបរបចិញ្ចឹមជីវិតសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល   ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋផងដែរ។​ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ  បានផ្តល់ការស្ថាបនាផ្លូវមួយខ្សែនេះជាប្រភេទផ្លូវបេតុង   ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ពិសេសបងប្អូន នៅក្នុងភូមិ ស្រែញរ៍ និងភូមិឃ្លះសណ្តាយ    កាន់តែមានភាពងាយស្រួល សម្រាប់ការស់នៅប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តមអភិបាលបានថ្លែងបន្ថែមទៀតថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវប្រកប ដោយគតិបណ្ឌឹតរបស់សម្តេច តេជោនាយករដ្ឋមន្រ្តី រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យចាប់អារម្មណ៍ទន្ទឹមនឹងការរីកចម្រើននេះ រាជរដ្ឋាភិបាលបានសម្រេចកាត់ឃុំចំនួន ២០ទៀត ពីខេត្តកណ្តាលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រីកវិសាលភាពរាជធានីភ្នំពេញឲ្យកាន់តែធំទូលាយ និងចាំបាច់ត្រូវតែបន្តធ្វើការអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតក្រោមពាក្យស្លោកមួយថា     ទីណាមានសម្តេចតេជោ ហ៊ុន សែន ទីនោះមានការអភិវឌ្ឍន៍ ធ្វើយ៉ាងណាកុំឲ្យមាន គម្លាតឆ្ងាយពីគ្នារវាងជនបទ និងទីក្រុង។ ជាមួយគ្នានេះ ឯកឧត្តម ក៍បានអំពាវនាវផងដែរ     ដល់បងប្អូន​ប្រជាពលរដ្ឋសូមបើកបរឲ្យមានការប្រុងប្រយ័ត្នជាទីបំផុតនិងចេះយោគយល់គ្នា ត្រូវតែគោរពច្បាប់ចរចរណ៍​ឲ្យបានគ្រប់ៗគ្នានិងសូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៣ នេះឲ្យបានគ្រប់ៗគ្នាដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់យើង          ឲ្យកាន់តែមានការរីកចម្រើន។ បន្ទាប់មក ឯកឧត្តម     ក៍បាននាំយកនូវអំណោយផ្ទាល់ខ្លួន   ទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០នាក់ ដែលបានអញ្ជើញមកចូលរួមនាឱកាសនោះ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងក្រមាមួយ។

/

/

/

/

 

ដោយៈ  វណ្ណៈប្រភពៈ  phnompenh