ប្លែក៖ បុរសម្នាក់ឈ្មោះ Sujit Kumar បានរៀបការជាមួយប្អូនស្រីរបស់ប្រពន្ធខ្លួន ស្របពេលដែលសពប្រពន្ធរបស់ខ្លួនកំពុងតម្កល់នៅមន្ទីរពេទ្យរដ្ឋាភិបាល។

width=370ពិធីរៀបការនៅឥណ្ឌា

តាមពិភពព័ត៌មានបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ Pushpa Kumari មានជំងឺ ហើយក្រោយមក នាងក៏បានចង.ក សំលាប់ខ្លួននៅក្នុងផ្ទះ នៅឯរដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃពុធសប្តាហ៍មុន។

នាង Pushpa Kumari ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ ប៉ុន្ដែបន្ទាប់មក ក៏បានបាត់បង់ជីវិត។ ដំណឹងនេះបានធ្វើឲ្យឪពុកម្តាយខាងស្រី ប្រញាប់ប្រញាលយ៉ាងខ្លាំងទៅកាន់មន្ទីរពេទ្យមើលសពកូនស្រីរបស់ខ្លួន។

អ្វីដែលប្លែកនោះគឺ ឪពុកម្តាយខាងស្រី បានស្តីបន្ទោសឪពុកម្តាយខាងប្រុស ថាជាអ្នកធ្វើឲ្យកូនស្រីរបស់ខ្លួនស្លាប់ ហើយបែរជាគំរាមឪពុកម្តាយខាងប្រុស និងតម្រូវឲ្យកូនប្រុសដែលជាស្វាមីរបស់ស្ដ្រីដែលបានសម្លាប់ខ្លួននោះ រៀបការជាមួយប្អូនស្រីរបស់នាង ហើយអាពាហ៍ពិពាហ៍នោះក៏ត្រូវបានធ្វើឡើងដោយក្តីរីករាយនៅមន្ទីរពេទ្យទៅវិញ៕

ដោយ​៖  មិនាប្រភព៖ gulfnews