គេហទំព័រ MCOT កាលពីថ្ងៃទី​​២៦ ធ្នូ កន្លង​​មក​ បាន​ផ្សាយ​​ថា ក្រុម​​សម្ព័ន្ធ​​​ភាព​ប្រជា​ជន​​ដើម្បី​​​លទ្ធិប្រជា​ធិបតេយ្យ (PAD) ហៅក្រុម​អាវ​លឿង ​កាលពីថ្ងៃទី​២៦ ធ្នូ នេះ​បានធ្វើ​វេទិកា​​សាធា​​រណៈ​មួយស្តី​អំពី​ប្រាសាទព្រះវិហារ ។ វេទិ​កា​​សាធារណៈ​នោះ​រៀបចំ​ឡើងនៅ​​ខេត្តស៊ីសា​កេត ​ភាគ​ឦសាន​​ប្រទេសថៃ ។#គេហទំព័រ​​បស់ថៃ​​ដដែលនេះ​ឱ្យ​​ដឹង​ទៀត​ថា ​វេទិកា​​នោះចូលរួម​ដោយក្រុមអាវ​លឿង​ជាង​​៥០០នាក់ ដឹកនាំ​ដោយ​​លោក​ចម្លង ស្រីមឿង ​និងលោក Pipop Thongchai ក្នុងគោល​​បំណង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា លុប​ចោល​​វិញ​នូវ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) រវាង​ប្រទេស​ថៃ​​ និង​ប្រទេស​កម្ពុជា ដែលចុះហត្ថលេខា​​កាលពីឆ្នាំ​​២០០០ កន្លង​​មក ។​#ក្នុង​ឱកាស​​នោះដែរ លោកចម្លង​ស្រីមឿង ​បាន​អំពាវនាវ​​ដល់ក្រុម​អាវ​លឿង​​ឱ្យ​ប្រមូល​ផ្តុំ​​​គ្នា​ក្នុង​ទ្រង់ទ្រាយ​​ធំមួយនៅក្នុងទីក្រុងប ាង​កក នា​ចុង​​ខែមករា​ខាងមុខនេះ​ ដើម្បី​​ទាមទារ​ឱ្យ​​រដ្ឋាភិ​បាល​​​លោកអាប់ភីស៊ីត ​លុបចោល MOU នេះ​ឱ្យ​​ខាង​តែ​បាន ។​#ក្រុមអាវលឿង​​បានព្យាយាម​​ម្តងហើយម្តង​ទៀត​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល​​លុបចោល MOU ជាមួយ​​ប្រទេស​កម្ពុជា​​ ដោយអះអាង​​ថា MOU នោះធ្វើ​​ឱ្យថៃ​​បាត់បង់​ទឹកដី​របស់ខ្លួន​៕