ស្បែកជាំខ្មៅ ដោយសារពន្លឺព្រះអាទិត្យ បណ្តាលមកពីលោកអ្នកចូលចិត្តដំណើរកម្សាន្តទៅតាមឆ្នេរសមុទ្រ ដើរហាលថ្ងៃ និងហែលទឹកនៅពេលថ្ងៃត្រង់។ ពេលស្បែកមួយផ្នែក នៅលើដងខ្លួន កន្លែងដែលត្រូវថ្ងៃច្រើនជាងគេ នឹងប្រែទៅជាជាំខ្មៅ និង មួយផ្នែកទៀតនៃស្បែក កន្លែងមិនត្រូវកម្តៅថ្ងៃ នៅស ដដែល។
ដូច្នេះ ដើម្បីឱ្យស្បែកលោកអ្នក ប្រែទៅជាសភាពស្អាត ស ម៉ដ្ឋ ដូចដើមវិញ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវកំពូលរូបមន្តធម្មជាតិងាយៗ មួយចំនួនអាចព្យាបាលកំចាត់ស្បែកជាំខ្មៅឱ្យប្រែទៅជា ស ភ្លឺរលោង បានឆាប់យ៉ាងរហ័ស។

វិធីទី១៖ សូមយកផ្លែប៉េងប៉ោះ ២ផ្លែ កិន ឬក្រឡុកឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងមានស្នាមជាំខ្មៅ ទុករយៈពេល ២០នាទី រួចលាងសម្អាតស្បែកចេញជាមួយនឹងទឹកត្រជាក់។ សូមធ្វើតាមវិធីនេះ ឱ្យបានរយៈពេល ១៥ថ្ងៃ ស្បែករបស់លោកអ្នក នឹងប្រែទៅជា ស ម៉ដ្ឋ និងភ្លឺរលោង ដោយធម្មជាតិ។
វិធីទី២៖ សូមយកទឹកក្រូចឆ្មារ ៦ស្លាបព្រាបាយ លាយជាមួយនឹងម្ស៉ៅរមៀត ២ស្លាបព្រាកាហ្វេ រូចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងមានស្នាមជាំខ្មៅ ទុករយៈពេល ៣០នាទី បន្ទាប់មក លាងសម្អាតទឹកចេញជាការស្រេច៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda