សុខភាព  ដើរតួយ៉ាងសំខាន់   សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ   របស់មនុស្សគ្រប់រូប មិនថា អ្នកមាន អ្នកក្រ នោះទេ  សុទ្ធតែ   ចង់ទទួលបាននូវ  សុខភាពល្អ។ ខាងក្រោមនេះ  យើងខ្ញុំនឹងបង្ហាញអ្នកអំពី ផ្លែក្រូច ដែលផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ប្រឆាំងនឹងជំងឺផ្សេងៗ និង ថែរក្សាស្បែក ឱ្យស្រស់ស្អាត ភ្លឺរលោង។

/

១/ ការពារជំងឺមហារីក៖ ផ្លែក្រូចសម្បូរណ៍ទៅដោយ សារធាតុ  limonoids  ដែលអាចជួយការពារ  ប្រឆំាងនឹង ពូជនៃ ជំងឺមហារីក ជាច្រើនដូចជា៖ មហារីកស្បែក  សួត សុដន់ ក្រពះ និង មហារីកពោះវៀនធំ។

២/ ការពារជំងឺតំរងនោម៖ ការទទួលទានទឹកក្រូច បានទៀងទាត់ អាចការពារជំងឺខ្សោយតំរងនោមនិងជួយកាត់បន្ថយហានិភ័យនៃក្រួសក្នុងតំរងនោមផងដែរ។ ប៉ុន្តែ ត្រូវទទួលទានក្នុងកំរិតមួយ ឱ្យសមល្មម កុំច្រើនពេក អាចបង្កឱ្យមានជាតិស្ករច្រើន។ ៣/ កាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម៖ បើយោងទៅតាមការសិក្សា នៅប្រទេស ជប៉ុនចំនួនពីរ បានឱ្យដឹងថា  ការបរិភោគក្រូច  អាចកាត់បន្ថយគ្រោះថ្នាក់  នៃមហារីកថ្លើម ដោយសារតែ នៅក្នុងផ្លែក្រូច សម្បូរណ៍ដោយវីតាមីន និង សារធាតុ carotenoids។

៥/ ជួយឱ្យសុខភាពបេះដូងល្អ៖ ផ្លែក្រូច សម្បូរណ៍ទៅដោយ  សារធាតុ  ប៉ូតាស្បូម និងelectrolyte mineral ដែលមានមុខងារជួយសម្រួលឱ្យសុខភាពបេះដូងដំណើរការបានល្អជាធម្មតា។ ដូច្នេះ នៅពេលដែលមនុស្សមានកម្រិត  ប៉ូតាស្យូមទាប  នៅក្នុងខ្លួន  បណ្តាលឱ្យចង្វាក់បេះដូង ដំណើរ ឬ លោត ខុសប្រក្រតី ដែលគេហៅថា  ជាជំងឺច្របូកច្របល់  ចង្វាក់បេះដូង។៦/ ការពារស្បែក៖ ផ្លែក្រូច មានផ្ទុកទៅដោយ សារធាតុ  beta-carotene និង​ antioxidant ដែលមានប្រសិទ្ធិភាពខ្ពស់   ក្នុងការការពារកោសិកាស្បែកខូច ឱ្យរីកលូតលាត  បានល្អជា ធម្មតា និង ជួយឱ្យស្បែក ស ភ្លឺ រលោង ផងដែរ៕

ដោយ៖ វណ្ណៈប្រភព៖ health