ស្មាតហ្វូនដែលមានសំបកធ្វើពីឬស្សីរបស់Adzero ត្រូវបានលេចលឺតាំងពីខែកុម្ភះមកម៉្លេះប៉ុន្តែត្រូវរង់ចាំមកដល់ពេលនេះ តំលៃរបស់វាទើបត្រូវបានបង្ហាញ ដែលត្រូវបានដាក់លក់ក្នុងតំលៃ 700 USD។ ប៉ុន្តែអ្នកប្រើប្រាស់នឹងត្រូបញ្ចុះតំលៃឲ្យដល់ 200 USD បើសិនជាកុម្មង់ទិញមុន គិតចាប់ពីពេលឥឡូវនេះទៅ។

ស្មាតហ្វូននេះត្រូវបានបំពាក់នូវ Chip Quad Core Samsung Exynos 4 ដូច Galaxy S III, RAM 1GB និងមានមេម៉ូរីក្នុងទំហំ 16 GB។ និយាយអំពីប្រព័ន្ធប្រតិបត្តិការ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសយក Android 4.0 Ice Cream Sandwich រឺ Version AD Android ។

/

ព័ត៌មានផ្សេងទៀតនៃរូបសណ្ឋានស្មាតហ្វូននេះរួមមាន អេក្រង់ទំហំ 4,5 inch LCD កំរិតពន្លឺ 720 x 1.280 pixel, 326 ppi, កម្រាស់ 11,8 mm, ថ្ម 2.050 mAh និងកាមេរ៉ាក្រោយមានទំហំ8 megapixel ជាមួយកាណុង f/2.0៕

/

/

/

/

ដោយ៖ សិលាប្រភព៖ zng