ស្កត់លែន៖ មានស្ត្រីចំនាស់ម្នាក់ឈ្មោះ Ann McDonald រស់នៅរដ្ឋធានី Edinburgh បានជ្រុះសក់របស់គាត់អស់រលីងនៅអាយុ ៦០ឆ្នាំ ដែលធ្វើឲ្យរូបគាត់មានការតូចចិត្ត ជាខ្លាំង ហើយថែមទាំងលួចយំខ្សឹកខ្សួលម្នាក់ឯងនៅលើគ្រែថែមទៀតផង។

ក្រោយមកគាត់ក៏បានចំណាយលុយប្រហែល $1150 ទៅសាក់រូបផ្កានៅលើក្បាលរបស់គាត់ ព្រោះគាត់គិតថាវាមានរូបភាពស្អាត គ្រាន់បើជាងនៅក្បាលទទេគ្មានសក់។
ទោះបីជារូបគាត់មានការឈឺចាប់យ៉ាងណាក្តីនៅពេលសាក់រូប តែវាបានធ្វើឲ្យរូបគាត់មានសេចក្តីសប្បាយរីករាយឡើងវិញ៕
ដោយ៖ មិនា ប្រភព៖ mirror