ខេត្តសៀមរាប ៖ ទ្រព្យសម្បត្តិរបស់ក្រុមអ្នកទេសចរបរទេសជាច្រើនដែលបាត់បង់ដោយសារតែការជ្រុះធ្លាក ់ និងភ្លេចតាមកន្លែងកំសាន្តនានាក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបត្រូវអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តស្រាវជ្រាវរកឃើញប្រគល់ជូនទៅឱ្យម្ចាស់ដើមវិញជាបន្តបន្ទាប់។ មន្ត្រីអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបឱ្យដឹងថា នៅក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១០ អង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបបានស្រាវជ្រាវរកឃើញទ្រព្យសម្បត្តិរបស់ក្រុមអ ្នកទេសចរបរទេសដែលបាត់ដោយសារតែការជ្រុះធ្លាក់ និងភ្លេចនៅតាមបណ្តាទីកំសាន្តនានាក្នុងតំបន់រមណីយដ្ឋានអង្គរផ្តល់ជូនទៅឱ្យក្រុមម្ចាស់ ដើមវិញជាបន្តបន្ទាប់ចំនួន៣លើករួមមាន លើកទី១ ថ្ងៃទី២៥ វិច្ឆិកា ២០១០ ក្រោយពីទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរឈ្មោះ SUJITTRA KHAMA ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិថៃ បានភ្លេចម៉ាស៊ីនថត១គ្រឿង (កាណុង) នៅក្នុងកាបូបលើរថយន្តធ្វើដំណើរពីប៉ោយប៉ែតទៅខេត្តសៀមរាប។
សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងដកហូតសំភារនោះប្រគល់ជូនភ្ញៀវវិញនៅថ្ងៃទី២៦ វិច្ឆិកា ២០១០ វេលាម៉ោង៤ និង៤៥នាទី។ លើកទី២ ថ្ងៃទី១៤ ធ្នូ ២០១០ ក្រោយពីទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរឈ្មោះ PETER RASMUSSEN ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិដាណឺម៉ាក ភ្លេចបាត់ម៉ាស៊ីនថត១គ្រឿងម៉ាកសូនី លើរថយន្តធ្វើដំណើរពីប៉ោយប៉ែតទៅខេត្តសៀមរាប។ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងដកហូតប្រគល់ជូនភ្ញៀវវិញនៅថ្ងៃទី១៧ ធ្នូ ២០១០វេលាម៉ោង២ និង៤៥នាទី។ លើកទី៣ ថ្ងៃទី២១ ធ្នូ ២០១០ កំលាំងប្រចាំការគោលដៅប្រាសាទអង្គរវត្តសហការជាមួយនគរបាលការពារបេតិកភណ្ឌរើសបានកាបូបម ួយ ក្នុងនោះមានលុយ២៩៩ដុល្លារអាមេរិក ២១.០០០វ៉ុន (លុយកូរ៉េ) អាវយឺត២ និងសំភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។ ទ្រព្យនេះបានប្រគល់ជូនភ្ញៀវទេសចរឈ្មោះ CHUNG JIHEALA ភេទស្រី អាយុ៦៩ឆ្នាំ នៅវេលាម៉ោង៥ និង៥០នាទីនាថ្ងៃដដែល។ នេះជាមោទនភាពជាតិមួយនៃការបំពេញការងាររបស់សមត្ថកិច្ចនគរបាលទេសចរណ៍ដែលបានបង្ហាញពីភា ពស្មោះត្រង់របស់កម្ពុជា និងបង្កឱ្យមានភាពកក់ក្តៅដល់អ្នកទេសចរនានាដែលមកទស្សនាកម្ពុជា៕


