Blog បច្ចេកវិទ្យា Sina Tech របស់ចិនបានឲ្យដឹងថា បណ្តាព័ត៌មានផ្ទៃក្នុងនៃផ្នែកផលិតឧបករណ៍គ្រឿងផ្សំនៅប្រទេសចិន បានបង្ហាញឲ្យដឹងពីស្មាតហ្វូនទំហំធម្មតាបន្ទាប់គឺ (iPhone 5S) និងស្មាតហ្វូនកាត់ Tablet (phablet) ដំបូងគេរបស់ Apple, iPhone 6។

តាមប្រភពផ្ទៃក្នុងទាំងនោះ iPhone 5S មានការរចនាម៉ូត គ្មានអ្វីខុសប្លែកពី iPhone 5 ទេ។ ព័ត៌មាននេះគឺដូចទៅនឹងបណ្តាបណ្តាព័ត៌មានចចាមអារាមដទៃជាច្រើនទៀតដែរ ដែលបានសន្និដ្ឋានថាស្មាតហ្វូន iPhone 5S នឹងធ្វើការអាប់ឌេត (Update) តែទៅលើរូបសណ្ឋាន Hardware និង Software តែប៉ុណ្ណោះ។

ជាក់ស្តែងតាម Sina Tech ដដែល iPhone 6 នឹងមានទំហំ (ទាំងបណ្តាយ និងទទឹង) ធំជាង iPhone 5តែមានកម្រាស់ស្តើងជាង។ iPhone 6 នឹងមានអេក្រង់ទំហំ 5 inch។

/

បើសរុបព័ត៌មានរបស់ Sina Tech និងព័ត៌មានចចាមអារាមកាលពីពេលមុនៗមក យើងអាចកំនត់សំគាល់ឃើញថា ផ្អែកតាមចំនួនតួលេខនៃការលក់ចេញដ៏ច្រើនសម្បើមរបស់ Note និង Note II, នៅលើទីផ្សារប្រាកដជានឹងត្រូវទទួលស្វាគមន៍ iPhone phablet មួយជាក់ជាមិនខាន។ ដោយគ្រាន់តែបន្ថែមបច្ចេកវិទ្យា NFC, camera super HD និងមេម៉ូរីក្នុង 128GB, Apple នឹងក្លាយទៅជាស្មាតហ្វូនមួយ ដ៏អស្ចារ្យគ្មានគូប្រៀប៕

ដោយ៖ សិលាប្រភព៖ VReview