ក្រុងប៉ោយប៉ែត ៖ រថយន្តដឹកជុចជ្រូកមួយគ្រឿងបានប្រឡាប់ផ្ងារជើងសង្កត់លើអ្នកបើកបរជាប់ជើងទៅណាមិ នរួច ព្រមទាំងទុស្សេឆេះរថយន្តផ្អើលអ្នកស្រុកកាលពីវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺថ្ងៃទី២៥ ធ្នូ ស្ថិតក្នុងភូមិស្ទឹង បត់ សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ហើយត្រូវប៉ូលិសអន្តរាគមន៍ក្រុងហៅរថយន្តពន្លត់អគ្គីភ័យនិងរថយន្តស្ទូចជួយសង្គ្រោះជនរងគ ្រោះ និងទប់ស្កាត់ការឆាបឆេះបានទាន់ពេលវេលា ។ រថយន្តដឹកជុចជ្រូកដែលក្រឡាប់នោះម៉ាកហ៊ីណូចង្កូតឆ្វេងពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង 3A 0017 បើកបរដោយឈ្មោះគឹម ស៊ីណាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិរលាប ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។
បើតាមការឱ្យដឹងពីប៉ូលិសចរាចរថា រថយន្តនោះមានអ្នកជិះ២នាក់ជាបងប្អូនបង្កើត ក្នុងនោះឈ្មោះគឹម រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជាបង ។ អ្នកទាំង២បានផ្លាស់ប្តូរគ្នាបើកបរ ហើយក្នុងពេលកើតហេតុប្អូនជាអ្នកបើក ។ រថយន្តបើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ក្រឡាប់តែម្តង ។ អ្នកបើកបរត្រូវរថយន្តសង្កត់ជាប់ជើងក្បែរទ្វារចេញ ប៉ុន្តែត្រូវរថយន្តស្ទូចទៅជួយស្ទូចរថយន្តគ្រោះថ្នាក់នោះ ទើបសង្គ្រោះបាន ។ ពេលក្រឡាប់ភ្លាមរថយន្តបានទុស្សេឆេះសន្ធោសន្ធៅ ប៉ុន្តែត្រូវរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងរបស់ក្រុមហ៊ុនកាស៊ីណូត្រូពីកាណាបាញ់ទឹកពន្លត់ទា ន់ពេលវេលា ។
ប៉ូលិសឱ្យដឹងថា គ្រោះថ្នាក់នេះពុំដឹងមកពីមូលហេតុអ្វីពិតប្រាកដទេ ព្រោះអ្នកបើកបរបាក់ស្មងជើងខាងស្តាំ និងបាក់ប្រអប់ជើងទាំងសងខាង ឯបងប្រុសរបស់គេដែលរួមដំណើររវល់យកចិត្តទុកដាក់របួសរបស់ប្អូនពុំអាចបំភ្លឺបាន ។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គការ Cama ជួយដឹកជញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ។ អ្នកឃើញហេតុការណ៍និយាយថា គ្រោះថ្នាក់នេះបើកុំតែប៉ូលិសជួយហៅរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលាម្ល៉េះឆេះខ្ទេចគ្មាន សល់ទេ ៕