យោងតាមអត្ថន័យខ្លឹមសារក្នុងឯកសាររបស់សេវាកម្មធានា AppleCare បានអោយដឹងថាក្រុមហ៊ុន Apple កំពុងតែធ្វើយុទ្ធនាការស្រាវជា្រវរបស់ខ្លួនមួយស្តីពីបណ្តាបញ្ហាទាំងឡាយដែលទាក់ទងនឹងប្រព័ន្ធ WiFi នៅលើសមិទ្ធិផលថ្មីបំផុតរបស់ខ្លួនគឺ New iPad ។ គិតចាប់តាំងពីពេលដែលត្រូវបានដាក់លក់ជាផ្លូវការកាលពីកំឡុងពាក់កណ្តាលខែមីនាកន្លងមក មានអ្នកប្រើប្រាស់កំណែ iPad WiFi ជាច្រើនបានជួបប្រទះនូវបញ្ហាមួយចំនួនស្តីពីប្រព័ន្ធ WiFi ដូចជា បាត់ប្រព័ន្ធតភ្ជាប់,ល្បឿននៃការទាញយក រឺបង្ហោះឡើងមានល្បឿនយឺត និងថែមទាំងពេលខ្លះគឺមិនអាចចាប់បាននូវប្រព័ន្ធ WiFi តែម្តង។ ហើយបើតាមការណែនាំនៅក្នុងឯកសារនោះ រាល់ហាងលក់ផលិតផលទាំងអស់នៅពេលដែលជួបនូវបញ្ហាមិតប្រតិកម្មស្តីពីប្រព័ន្ធ WiFi របស់ New iPad នេះ គឺត្រូវធ្វើការរក្សាទុកនូវឧបករណ៍ដើម្បីធ្វើការត្រួតពិនិត្យ។/ Apple ក៏បានធ្វើការណែនាំដល់បុគ្គលិករបស់ខ្លួនផងដែរ គឺត្រូវតែធ្វើការត្រួតពិនិត្យអោយបានល្អិតល្អន់បំផុត ដើម្បីធានាថាបញ្ហា WiFi នេះគឺបណ្តាលមកពីកំហុសរបស់ Hardwareមិនមែនមកពីកំហុសរបស់ Software នោះឡើយ។ បើតាម Apple, កំហុសលើកនេះគឺបានកើតឡើងតែលើកំណែ New iPad ដែលប្រើ WiFi ប៉ុណ្ណោះ ចំពោះកំណែ 4G វិញមិនមានជួបនូវបញ្ហានេះទេ ដោយសារតែអង់តែនរបស់វាត្រូវបានដាក់នៅផ្នែកខាងក្នុងនៃស្រទាប់កៅស៊ួនៅផ្នែកខាងក្រោយឧបករណ៍។ រាល់សមិទ្ធិផលដែលត្រូវបានរក្សាទុក (បូករួមទាំងបរិក្ខារបន្ថែម),នឹងត្រូវបានខ្ចប់ចូលទៅក្នុងប្រអប់វិញនិងផ្ញើទៅកាន់ក្រុមហ៊ុន Apple ដើម្បីធ្វើការត្រួតពិនិត្យ ដោយឡែកអតិថិជននឹងត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរជូននូវ iPad ថ្មីជំនួស។

[IMG]

គួរបញ្ជាក់ផងដែរថា កន្លងមក iPad ថ្មីនេះក៏ធ្លាប់ជួបនូវបញ្ហាមួយចំនួនរួចមកហើយដូចជាឧបករណ៍កើនឡើងកំដៅខ្លាំងខុសពីធម្មតានៅពេលប្រើប្រាស់បានមួយរយៈ និងការផ្តល់ពត៌មានអំពីចំណុះរបស់ថ្មមិនបានត្រឹមត្រូវជាដើម៕

ប្រភព៖ 9to5macដោយ៖ រស្មី