ទីក្រុងវ៉ាស៊ិនតោន៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រ ឱ្យដឹងថា វាគឺជាករណីគ្រោះថ្នាក់បណ្តាលមកពីជំងឺផ្លូវដង្ហើម ដំបូងគេ ដែលបានកើតឡើងនៅមជ្ឈឹមប្រទេស និងមានអត្រាអ្នកស្លាប់ច្រើនបំផុត។
មនុស្សម្នាក់ដែលបានឆ្លងជំងឺផ្លូវដង្ហើម (MERS-CoV) នេះដំបូងគេ គឺដោយសារតែគាត់បានធ្វើដំណើរទៅធ្វើការនៅក្នុងទីក្រុងរីយាដហ៍ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ។
យោងតាមរបាយការណ៍មួយ បានឱ្យដឹងថា មានមនុស្សឆ្លងជំងឺនេះ កើនឡើង ៤០១នាក់ ហើយ ក្នុងប្រទេសចំនួន ១២ រួមបញ្ចូលទាំង អ្នកជំងឺសហរដ្ឋមេរិក។ អាជ្ញាធរផ្នែកសុខភាពប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដបានប្រកាសថាមានអ្នកស្លាប់សរុបដោយសារតែជំងឺនេះ បានកើនឡើងចំនួន ១០៧នាក់ហើយ។

មានករណីខ្លះជំងឺផ្លូវដង្ហើមនេះបានឆ្លងតាមរយៈសមាជិកក្រុមគ្រួសារអ្នកជំងឺដែលទៅមើលអ្នកជំងឺនៅមន្ទីរពេទ្យ។ ប៉ុន្តែ ការឆ្លងនៅតាមផ្លូវ ឬ កន្លែងសាធារណៈផ្សេងៗ គឺមានតិចតួចប៉ុណ្ណោះ ដោយសារតែប្រពលរដ្ឋរស់នៅក្នុងតំបន់នោះ ធ្វើណើរទៅណាមកណាពាក់ម៉ាសការពារគ្រប់ពេលវេលា។
ជំងឺ MERS ឬជំងឺផ្លូវដង្ហើមនេះ ត្រូវគេចាត់ទុកថា ជាបងបង្អូនជីដូនមួយនៃជំងឺ SARS ដែលកើតឡើងនៅតំបន់អាស៊ីក្នុងឆ្នាំ២០០៣ បានឆ្លងនៅលើមនុស្សចំនួន៨,២៧៣នាក់ និងមានមនុស្ស ៩ភាគរយនៃចំនួននេះ ត្រូវបានសម្លាប់យ៉ាងសាហាវ និង ឆាប់រហ័សបំផុត។ ជំងឺMERS និង ជំងឺ SARS ជាប្រភេទជំងឹដែលឆ្លងតាមរយៈខ្យល់ ប៉ុន្តែជំងឺ MERS មិនឆ្លងឆាប់រហ័ស និងសាហាវដូចជំងឺ SARS នោះទេ។ ជំងឺ MERS ឬ ជំងឺផ្លូវដង្ហើមនេះត្រូវបានគេដឹងថា មានប្រភពកើតចេញសត្វអូដ្ឋ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ hannelnewsasia